Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែមិថុនា ឆ្នាំ ២០២១

ឆ្នាំជូត​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៧​ព្រឹក ដល់​ម៉ោង​៨យប់។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ផ្ទៃមេឃ និង​ស្វាយ។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៤៥ និង​លេខ ៦៦។​
-​សូម​ខ​មិន​លេខ ៦៧៨ យក​លាភ​សម្បត្តិឧញ៉ាលុយវាល់លាននឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំជូត ពង្ស​ទេវតា​ប្រុស ធាតុទឹក រាសីឡើងខ្ពស់ត្រដែត ។ នៅថ្ងៃនេះឃើញថាដំណើរជីវិតដួងរាសីនៅតែល្អប្រសើរដដែលទេ ម្ល៉ោះហើយនៅក្នុងចង់ទំនាក់ទំនងដល់មនុស្សចាស់ ឬទំនាក់ទំនងអ្នកដទៃពីរឿងអ្វីមួយក៏តែងផ្តល់ផលល្អដូចគ្នា។ បើជាអ្នកប្រកបមុខរកស៊ីជួញដូរវិញមានការទិញចូលលក់ចេញគ្រាន់រស់រវើកគួរសម ហើយបើចង់ជួញឆ្ងាយទៀតសោតក៏តែងហុចផលជានិច្ច។ ចំណែកស្នេហាប្រុសស្រីរស់នៅជាមួយគ្នាបានសេចក្តីសុខសាន្តណាស់​៕

ឆ្នាំឆ្លូវ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥ព្រឹក​ដល់​ម៉ោង៦ល្ងាច ។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌ស និង​ផ្កាឈូក។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២១ និង​លេខ ៨២ ។​
-​សូម​ខ​មិន ១៦៨ យក​លាភ​សម្បត្តិអភិជននិង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំឆ្លូវ ពង្សមនុស្ស​ប្រុស ធាតុដី រាសីល្អជាមធ្យម។ នៅថ្ងៃនេះទោះធ្វើអ្វីក៏ដោយប្រយ័ត្នរងការខូចខាតអ្វីមួយដោយនឹកស្មានមិនដល់ ក្រៅពីនេះបើមានទំនាក់ទំនងការងារ ឬធ្វើអ្វីមួយលោកអ្នកងាយភ្លាំងភ្លាត់ណាស់គប្បីមានកាលប្រយ័ត្នប្រយែងទើបចៀសផុតពីផលលំបាកទាំងពួងទៅរួច។ ការធ្វើដំណើរទីជិតឆ្ងាយប្រយ័ត្នក្រុមមនុស្សបៀតដោយប្រការណាមួយ។ ចំណែក​បញ្ហាសេ្នហាប្រុសស្រីមានការខ្វាយខ្វល់ច្រើនព្រោះតែការគិតច្រើនតែម្នាក់ឯង៕

​ឆ្នាំខាល​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​​ ៤ព្រឹក ដល់​ម៉ោង៤ល្ងាច។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌ទឹកក្រូច និង​ឈាមជ្រូក។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២៧ និង​លេខ​ ៤៩​។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​អភិជននឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​លុយចូល​ហូរហៀរ​។

ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំខាល ពង្សមនុស្ស​ស្រី ធាតុឈើ រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានក្រុមមនុស្សតាមឈ្នានីសនិងព្យាបាទខ្លះ ម្ល៉ោះហើយត្រូវរក្សាភាពស្ងប់ស្ងាត់ ហើយមកការពារតែអាត្មាខ្លួនវិញទើបអាចចៀសផុតពីផលលំបាកទាំងពួងទៅរួច។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញការជួញទីជិតឆ្ងាយការរកផលកម្រៃមានភាពធូរស្បើយជាងមុនដោយលោកអ្នកអាចរកប្រាក់ចំណូលគ្រាន់ចិញ្ចឹមឆ្នាំងអញ្ចឹងដែរ។ ចំណែកបញ្ហាស្នេហាប្រុសស្រីមានភាពស្រស់ស្រាយព្រោះតែម្នាក់ៗមានការយកចិត្តទុកដាក់ចំពោះគ្នាគ្រាន់បើជាងមុន៕

ឆ្នាំថោះ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥ព្រឹក ដល់​ម៉ោង​៦ល្ងាច។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ និង​ស​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១ និង​លេខ ៦៩​។​
-​សូម​ខ​មិន​លេខ ៩៩៩ ដើម្បី​យក​លាភ​សម្បត្តិ​អភិជននិងលុយស្តុកស្តម្ភនឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំថោះ ពង្សមនុស្ស​ស្រី ធាតុឈើ រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកត្រូវមានចិត្តត្រជាក់និងត្រូវគិតគូរអោយបានគ្រប់ជ្រុងជ្រោយបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយកើតឡើង ក្រៅពីនេះបើមានការធ្វើដំណើរឆ្ងាយជិតលោកអ្នកគប្បីមានការប្រុងប្រយ័ត្នបន្តិចក៏ប្រសើរដែរ។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ លោកអ្នកជួបរឿងខ្វាយខ្វល់ព្រោះតែការធ្វើជំនួញទីជិតឆ្ងាយមិនសមដូចប្រកបទេ។ រីឯបញ្ហាស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនផ្អែមល្ហែមជួនពាក់យក្សដាក់គ្នា៕

ឆ្នាំរោង​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៦ព្រឹក​ដល់​ម៉ោង ៨យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ខ្មៅ និង​ស្វាយ។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ១៩ និង​លេខ ២៩។​
-​សូម​ខ​មិន​លេខ ៥៥៥ យក​លាភ​សម្បត្តិទេវតាទ្រព្យមាសប្រាក់កែវកងនឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរោង ពង្ស​ទេវតា​ប្រុស ធាតុមាស រាសីឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះទោះលោកអ្នកធ្វើអ្វីតែងសម្រេចជោគជ័យជាពិសេសងាយទទួលផលមកវិញផងដែរ។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញមានភាពប្រសើរឡើងតែទោះធ្វើអ្វីៗលោកអ្នកតោងតែចេះបែងចែកល្អអាក្រក់អោយបានត្រឹមត្រូវ ទើបគ្មានរឿងរ៉ាវចម្រូងចម្រាសជាមួយអ្នកដទៃ។ ការរស់នៅវិញលោកគប្បីមានការប្រយ័ត្នប្រយែងក្នុងការជួយយកអាសារគេព្រោះច្រើនយកគុណប្តូរយកទោសមកវិញប៉ុណ្ណោះ។ ចំណែកសម្ព័ន្ធស្នេហាកម្លោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីមានភាពភ្លឺថ្លានិងចេះអត់ឱនអោយគ្នាល្អប្រពៃ៕

ឆ្នាំម្សាញ់​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ​៨ព្រឹក​ដល់​ម៉ោង ១០យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌ប្រផេះ និង​ពណ៌បៃតង។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២០ និង​លេខ​ ៦៦​។​
-​សូម​ខ​មិន​លេខ៩៩៨ យក​លាភ​សម្បត្តិ​ឧកញ៉ានិង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំម្សាញ់ ពង្សមនុស្ស ធាតុភ្លើង រាសីល្អជាមធ្យម។ ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនមានឧបសគ្គអ្វីធំដុំចូលមកយាយីទេ ប៉ុន្តែក្រៅពីនេះបើលោកអ្នកមានប្រកបការងារអ្វីមួយមិនត្រូវមើលស្រាលក្រុមមនុស្សឡើយត្រូវតែប្រុងប្រយ័ត្នជានិច្ចព្រោះគេចាំតែមើលចន្លោះប្រហោងរបស់លោកអ្នកទេដើម្បីវាយប្រហារប៉ុណ្ណោះ។ ចំពោះ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញការរកកម្រៃគ្រាន់កក់ក្តៅទៅរួច។ រីឯ​សម្ព័ន្ធស្នេហាកម្លោះក្រមុំមានភាពផុយស្រួយជម្លោះវិវាទណាស់គួរប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបជាការប្រពៃបំផុត៕

ឆ្នាំមមី​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៤ព្រឹក ដល់​ម៉ោង​៩​យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺខ្មៅ និង​ស។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៦៩ និង​លេខ ៩៩​។​
-​សូម​ខ​មិន​លេខ ៨៩៩ យក​លាភ​សម្បត្តិ​គហិបតីជាន់ខ្ពស់នឹង​ប្រទាន​សម្បត្តិ​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមី ពង្ស​ទេវតា​ស្រី ធាតុភ្លើង រាសី​ល្អជាមធ្យម​។ ការប្រកបការងារថ្ងៃនេះចូរប្រយ័ត្នពាក្យសម្តីប៉ប៉ាច់ប៉ប៉ោចឥតបានការ ក្រៅពីនេះលោកអ្នកមិនត្រូវចាំចាប់កំហុសអ្នកដទៃច្រើនឡើយប្រយ័ត្នផ្តល់ភាពលំបាកដល់ខ្លួនឯងវិញ។ ចំណែក​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ ជួបផលលំបាកក្នុងការរកផលកម្រៃបន្តិចព្រោះលាភច្រើនបោលហួសពុំសូវជាប់ទេ បើលោកអ្នកប្រឡងប្រជែងតម្លៃទៀតនោះប្រយ័ត្នកើតជម្លោះវិវាទឈានពីតូចតាចដល់ធំ។ រីឯសម្ព័ន្ធស្នេហាកម្លោះក្រមុំ ឬពោះម៉ាយ មេម៉ាយក្តីកុំលេងមេះមោះច្រើននាំកើតជម្លោះដាក់គ្នា៕

ឆ្នាំមមែ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៤ព្រឹក ដល់​ម៉ោង ៦ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌បៃតង និង​ពណ៌ក្រហម​។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ ៩៩​។​
-​សូម​ខ​មិន​លេខ ១៦៨ យក​លាភ​សម្បត្តិ​សំពៅហ្លួងនឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំមមែ ពង្ស​ទេវតា​ស្រី ធាតុមាស រាសីឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពគាប់ប្រសើរ ហើយបើទោះធ្វើអ្វីក៏តែងមានភាពភ្លឺថ្លា និងទទួលជោគជ័យជានិច្ច ការរស់នៅជួបភាពស្រស់ស្រាយនិងមានការជួបសេចក្តីសុខដុមល្អណាស់។ បើ​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ​មានការរីកលូតលាស់ទៅមុខគួរសម ហើយបើលោកអ្នកចង់បើករបរថ្មី ឬចេញធ្វើជំនួញទីជិតឆ្ងាយ តែងហុចផ្លែផ្កាមកវិញគួរជាទីពេញចិត្តជានិច្ច។ ចំណែកសម្ព័ន្ធស្នេហាកម្លោះក្រមុំ ឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារជាពេលវេលាល្អប្រពៃបំផុត៕

ឆ្នាំវក​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង​ ៧ព្រឹក ដល់​ម៉ោង​៧យប់​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ទឹកក្រូច និងក្រហម។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ៧៧ និង​លេខ​៨៩​។​
-​សូម​ខ​មិន​លេខ ៧៧៩ យក​លាភ​សម្បត្តិ​អ្នកមានជាន់ខ្ពស់នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​ចូល​ផ្ទះ លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំវក ពង្សយក្ស​ប្រុស ធាតុដែក រាសី​ខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកជួបដំណឹងល្អ ឬជោគលាភអ្វីមួយចូលមកអោយសប្បាយចិត្តផង។ ចំណែកអ្នកប្រកបរបររកស៊ីជិតឆ្ងាយតែងទទួលជោគជ័យដោយកើបផលចំណេញមកផ្ទះវិញមួយចំនួនទៀតថែមទៀតដែរ។ ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមដូចសព្វមួយដង។ រីឯ​សម្ព័ន្ធស្នេហាកប្រុសស្រីវិញមានភាពសុខដុមនិងផ្អែមល្ហែមល្អប្រៀបដូចជាទឹកនិងត្រីនារដូវខែវស្សា៕

ឆ្នាំរកា​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៥ព្រឹក​ដល់​ម៉ោង ៦ល្ងាច។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និង​ផ្កាឈូក។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ២១ និង​លេខ ៨២។​
-​សូម​ខ​មិន​លេខ ៨៨៨ យក​លាភ​សម្បត្តិអភិជន នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ មាន​លុយ​ចូល​ហូរហៀរ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំរកា ពង្សយក្ស​ប្រុស ធាតុដែក រាសីឡើងខ្ពស់។ រាល់ការបំពេញភារកិច្ចនៅក្នុងថ្ងៃនេះមានសភាពរលូនទៅដូចសព្វមួយដង ប៉ុន្តែក្នុងនោះក៏ទាមទារអោយលោកអ្នកមានការប្រឹងប្រែងខ្លាំងមិនតិចដែរ ដើម្បីអោយបានសម្រេចដល់គោលបំណង។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ ប្រាក់កម្រៃបានមកកាក់កបគ្រាន់បើអាចអោយលោកអ្នកសន្សំទុកបានទៀតដែរ។ រីឯ​បញ្ហាស្នេហាការចេះយល់ចិត្តគ្នាគឺជាវិធីដ៏ប្រសើរបំផុត៕

​ឆ្នាំច​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ៦ព្រឹក ដល់​ម៉ោង ៦ល្ងាច​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និងក្រហម។​
-​លេខ​នៃ​លាភ​សំណាង​គឺ​លេខ ១១ និង​លេខ​៦១​។​
-​សូម​ខ​មិន​លេខ​ ៧៧៧ យក​លាភ​សម្បត្តិ​អភិជនលុយស្តុកស្តម្ភ នឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វា​យ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នា​ច ពង្សយក្ស​ស្រី ធាតុដី រាសីល្អជាមធ្យម។ នៅក្នុងថ្ងៃនេះទោះធ្វើអ្វីគប្បីមានការប្រយ័ត្នប្រយែងបន្តិចព្រោះមានផលមិនល្អងាយឈានចូលនាំមានផលលំបាកក្នុងការត្រូវរែកពន់ទៅថ្ងៃក្រោយ។ សម្រាប់​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញមានភាពកាក់កបគ្រាន់បើបន្តិចវិញហើយ តែយ៉ាងណាលោកអ្នកកុំគប្បីសេពគប់ល្បែងស៊ីសងនាំកើតឧបទ្រពចង្រៃនាំតែរឿងដាក់ខ្លួន។ រីឯបញ្ហាស្នេហាកម្លោះក្រមុំមានភាពជឿនលឿនទៅមុខ និងកំពុងបើកគេហទំព័រថ្មីសម្រាប់អ្នកហើយ៕

ឆ្នាំកុរ​

-​ម៉ោង​នៃ​លាភ​សំណាង​គឺ​ម៉ោង ​៥ព្រឹក​ដល់​ម៉ោង ៨យប់ ​។​
-​ពណ៌​នៃ​លាភ​សំណាង​គឺ​ពណ៌​ស និងលឿង។​
-​លេខ​នៃ​សំណាង​គឺ​លេខ ៤៨ និង​លេខ ​៩៩។​
-​សូម​ខ​មិន​លេខ​ ១៦៨ យក​លាភ​សម្បត្តិ​មហាសេដ្ឋីនឹង​ប្រទាន​សម្បត្តិ​មហាសេដ្ឋី​មាន​លាភ​មានជ័យ​មាន​លុយ​ធំ​ចូល​ផ្ទះ​លុយកាក់​មាសប្រាក់​មិន​ខ្វះ​ចាយ​ឡើយ​។​

​ចំពោះ​អស់លោកអ្នក​ដែល​កើត​ឆ្នាំកុរ ពង្សមនុស្ស​ស្រី ធាតុទឹក រាសី​ល្អជាធម្យម។ ក្នុងថ្ងៃនេះជួបលើកំណាត់ផ្លូវលំបាកបន្តិចហើយបើធ្វើអ្វីមួយផងតែងមានក្រុមមនុស្សតាមចាក់ឆ្កឹះឆ្កៀលនាំអោយជួបរឿងសៅហ្មងមិនតិចឡើយ ចំពោះអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនវិញមានការប្រទាំងប្រទើសជាមួយមិត្តភក្តិបន្តិចចូរលោកអ្នកប្រយ័ត្នកើតមានជម្លោះវិវាទណាមួយ។ បើ​លោក​អ្នកជា​អ្នក​ប្រកបមុខរបរ​រកស៊ី​ជួញដូរ​វិញ មានការជឿនលឿនទៅមុខយ៉ាងរហ័ស ហើយរឿងរ៉ាវអាក្រក់ទាំងឡាយដែលធ្លាប់តែមានពីពេលមុននោះក៏នឹងត្រូវបានរលត់រលាយទៅឆ្ងាយតាមកាលវេលាដែរ។ រីឯស្នេហាវិញការខ្វាយខ្វល់តែម្នាក់ឯងហួសព្រំដែន៕

×