Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉េអឹមនិងគយ ស្ទាក់ចាប់រថយន្ត ដឹកទូរស័ព្ទអត់ពន្ធជាង៤៦០០គ្រឿង

ខេត្ត​ព្រៃវែង ៖ កម្លាំងកងរាជអាវុធហត្ថស្រុកពាមរក៍សហ ការជាមួយកំលាំងមន្ត្រីជំនាញគយសាខាខេត្តព្រៃវែង បានស្ទាក់ចាប់រថយន្តមួយគ្រឿងដឹកទូរស័ព្ទអត់ពន្ធចំនួន៤៦៨០​គ្រឿង នៅលើនៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់​ចំណុច​ភូមិ​២ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាមរ​ក៍ខេត្តព្រៃវែងនៅ​វេលា​ម៉ោង​១៩​និង​៣០​នាទីយប់ថ្ងៃ​ទី​៨​ ខែមិថុនា ឆ្នាំ២០២១ ។

រថយន្តនោះម៉ាកសាំយ៉ុង ពណ៌ទឹកប៊ិច ពាក់ផ្លាកកលេខ ភ្នំពេញ 2AK 3057បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ខែ​ម ទី ភេទ​ប្រុស អាអាយុ៣៩ឆ្នាំ មាន​ទី លំនៅក្នុងភូមិអង្គក្តួច ឃុំ​ព្រៃ​គគីរ ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង។

លោក​វរសេនីយ៍ត្រី ឈួ​ន ឬ​ទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ពាមរ​ក៍ បានឲ្យ​ដឹង​ថា រថយន្ត​សាំ​យ៉ុ​ង​ដឹក​ទូរ​សព្ទ័​គេគេចពន្ធនេះ ហើយ​ទូរ​ស័ព្ទទាំង​អស់នេះ គឺ​ឈ្មួញ​មាន​បំណង​លួច​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​ក្នុង​ទឹកដី​ខេត្តស្វា យរៀង តែ​ពេល​មក​ដល់​ទឹកដី​ស្រុក​ពាមរ​ក៌ ក៏​ត្រូវ​បាន​ចាប់​ឃាត់​តែ​ម្តង​។ មន្ត្រី​ជំនាញ​​បាន​ឆែកឆេរ​រក​ឃើញ​នៅ​ក្នុង​រថយន្ត​នោះ​មាន​ដឹក​ទូរ​ស័ព្ទស៊េរី​ទំនើប​ចំនួន​៤៦៨០​គ្រឿង ដែល​អត់​មាន​ឯកសារ​បង់ពន្ធ​អ្វី​ទាំងអស់ ដែល​ក្នុង​នោះ ​រួម​មាន​ ១. iphone 12(promax)​ចំនួន​៧៦៨ គ្រឿង ២. iphone 12 ចំនួន ៩៤ គ្រឿង ៣. iphone 11(promax)​ចំនួន​៦៨៤​គ្រឿង ៤. iphone 11 ចំនួន ១៥៥៥​គ្រឿង ៥. iphone(xsmax)​ចំនួន ៧៣៨​គ្រឿង ៦. iphone 7(plus)​ចំនួន ៦៧៩​គ្រឿង ៧. iphone 7 ចំនួន ១៦២ គ្រឿង​។ ទាំង​មនុស្ស​និង​វត្ថុ​តាង ត្រូវ​បាន​ប្រគល់​ជូន​ទៅ​មន្ត្រី​ជំនាញគយសាខា​ខេត្តព្រៃវែង​៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×