Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួល ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការអមដំណើរពីលោក Battula Subba Rao លេខាទីពីរទទួលបន្ទុកកិច្ចការនយោបាយ និងពាណិជ្ជកម្មផងដែរថ្ងៃពុធទី៩ ខែមិថុនា ឆ្នាំ២០២១ នៅទីស្ដីការក្រសួង ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ចំពោះលោកជំទាវ Devyani Uttam Khobragade ដែលទទួលការតែងតាំងមុខដំណែងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពីសារសំខាន់នៃវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូនរបស់ក្រសួង ដែលអាចផ្តល់ការបណ្តុះបណ្តាលចំណេះជំនាញផ្នែកបច្ចេកទេសដល់វិស្វករ កម្ពុជា ដើម្បីបំពេញតាមតម្រូវការសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ របស់កម្ពុជា ក៏ដូចជាអាចបណ្តុះបណ្តាលនិស្សិតដែលបានបញ្ចប់ការសិក្សាដើម្បីក្លាយខ្លួនជាវិស្វករកម្ពុជា នាថ្ងៃអនាគតយ៉ាងពិតប្រាកដ។

ជាមួយគ្នានោះផងដែរ លោកជំទាវឯកអគ្គរដ្ឋទូត បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ ទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ឥណ្ឌា តាំងពីយូរលង់ណាស់មកហើយ និងបានជំរុញលើកទឹកចិត្តឱ្យកម្ពុជា លើកឡើងនូវគម្រោងអាទិភាពសំខាន់ៗចំនួនបីក្នុងនោះរួមមាន៖ វិស័យសង្គម វិស័យហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលនិងអភិវឌ្ឍធនធានមនុស្ស ក្រោមក្របខ័ណ្ឌមូលនិធិអាស៊ាន-ឥណ្ឌា ដោយប្រើប្រាស់ កញ្ចប់ថវិកាប្រមាណ១០០លានដុល្លារអាមេរិក ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនង សេដ្ឋកិច្ច និងពាណិជ្ជកម្ម៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×