ភ្នំពេញ ៖ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) បានធ្លាក់ចុះ ០,៦៣% មកត្រឹម ៦៥០,៦៥ ពិន្ទុ ដោយចុះពី ៦៥៤,៨០ ពិន្ទុកាលពីថ្ងៃអង្គារ។
សកម្មភាពជួញដូរភាគហ៊ុននាថ្ងៃពុធនេះ មានសភាពមមាញឹក ដោយទំហំជួញដូរសរុបមានឡើងដល់ ៧៦៣ លានរៀល។ យ៉ាងណាមិញ ភាគហ៊ុនចំនួន ៤ រួមមាន៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ហ្រ្កេនធ្វីន (GTI) អេស៊ីលីដា (ABC) និងផេសថិក (PEPC) បានថយចុះចន្លោះពី ៣០៛ ដល់ ២០០៛ ក្នុងមួយហ៊ុន មកត្រឹម ៧.៣០០៛ ៤.២៦០៛ ១៦.៤០០៛ និង ៣.៣០០៛ រៀងគ្នា។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានកើនឡើង ២០៛ ដល់ ១៤.៤៤០៛។ រីឯកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) និងភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) បានរក្សាថ្លៃថេរត្រឹម ១៤.៩៦០៛ និង ២.២៨០៛ ក្នុងមួយហ៊ុន៕
រក្សាសិទ្ធិដោយ៖CEN
