Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧទ្ធម្ភាគចក្រ​ធុន​តូច បង្ខំ​ចុះចត​កណ្តាលវាល ក្រោយ​បុក​សត្វ​បែក​កញ្ចក់​

spot_img

​ខេត្តកំពង់ឆ្នាំង ៖ ឧទ្ធម្ភាគចក្រ​ធុន​តូច​មួយគ្រឿង ប្រភេទ KU288 ដែលជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ឯកជន ដែល​កំពុង​ហោះហើរ បាន​បង្ខំ​ចុះចត​លើ​វាលស្មៅ​ជាបន្ទាន់ ដើម្បី​បញ្ជៀ​ស​នូវ​គ្រោះថ្នាក់​ជាយថាហេតុ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៧​ខែមីនា ឆ្នាំ​២០១៨ ក្នុងភូមិ​ភូមិ​ស្ទឹង​ជ្រៅ ឃុំ​កំពង់ព្រះ​គគី ស្រុក​បរិបូរ​ណ៌ ខេត្តកំពង់ឆ្នាំង ។​

​ឧទ្ធម្ភាគចក្រ​នេះ​បាន​ចុះចត​ទាំង​បង្ខំ​នេះ ដោយសារ​បើក​បុក​សត្វ​ស្លាប​បណ្តាល​ឲ្យ​បែក​កញ្ចក់ តែ​មិន​នរណាម្នាក់​រងគ្រោះ​នោះទេ ។​

​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹង​បន្តថា ឧទ្ធម្ភាគចក្រ​នេះ​មាន​មនុស្ស​ជិះ​ចំនួន​៣​នាក់ ។ បន្ទាប់ពី​បាន​ចុះចត​រួចមក សមត្ថកិច្ច​មូលដ្ឋាន​បាន​ទៅ​ជួយ​អន្តរាគមន៍​ការពារ​ឧទ្ធម្ភាគចក្រ និង​ជួយសង្គ្រោះ​អ្នក​ទាំង​៣​។ ស្ត្រីជន​ជាតិខ្មែរ​ម្នាក់​ដែល​ជិះ ឧទ្ធម្ភាគចក្រ បាន​ប្រាប់ថា ពួកគាត់​បានធ្វើ​ដំណើរ​ទៅលេង​ខេត្តសៀមរាប បាន​ជិះ​កាត់​តាម​ទន្លេ ឆ្លង​បឹង​ទន្លេសាប តែ​ពេលនោះ​មាន​សត្វ​ស្លាប​បាន​ហោះ​មក​បុក​កញ្ចក់ បណ្តាល​ឲ្យ​បែក ហើយ​ឧទ្ធម្ភាគចក្រ​មិនអាច​ហោះហើរ​បាន ទើប​សម្រេចចិត្ត​ចុះចត​ទាំង​បង្ខំ​ដោយ​សុវត្ថិភាព​៕​ ដោយ៖បញ្ញាស័ក្តិ

spot_img
×