Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តប្រមូលសំរាម ក្រុមហ៊ុនសុិនទ្រី បើកបត់ស្ដាំដៃ មិនប្រយ័ត្នកៀរកិនម៉ូតូ ខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តប្រមូលសំរាម ក្រុមហ៊ុនស៊ីនទ្រី បើកបត់ស្ដាំមិនប្រយ័ត្ន កៀរហើយកិនម៉ូតូមួយគ្រឿង បណ្តាលឲ្យរងការខូចខាត យ៉ាងដំណំ សំណាងល្អ មិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរារចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៨និង៤០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវវេស្រេង ត្រង់ចំណុចស្តុបសេះមាស នៅក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់សេ១២៥​ ស៊េរី២០១២ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1BD-7903 ជិះដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្របពេលមានរថយន្តប្រមូលសំរាម របស់ក្រុមហ៊ុនសុិនទ្រីមួយគ្រឿង ពណ៌លឿង គ្មានផ្លាកលេខ មានលេខសម្គាល់៤៣៩ បើកបរដោយបុរសម្នាក់ ធ្វើដំណើរស្របគ្នាបានបត់ស្ដាំដៃ មិនប្រយ័ត្នកៀរ ហើយកិនម៉ូតូកង់ក្រោយ រថយន្តបណ្ដាលឲ្យម៉ូតូ រងការខូចខាតយ៉ាងដំណំ សំណាងល្អម្ចាស់ម៉ូតូលោតចេញ
ទាន់មិនបង្កឲ្យមានអ្នករបួសនោះទេ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ជួយ សម្រួលចរាចរណ៍ធ្វើការបាញ់ថ្នាំ យកម៉ូតូនិងរថយន្តអែបខាងផ្លូវ បញ្ចៀសការកកស្ទះចរាចរណ៍ និងទុកពេលឲ្យភាគីទាំងសងខាង ធ្វើការចរចាគ្នា បន្ទាប់ពីតំណាងក្រុមហ៊ុនសុិនទ្រី មកដល់ធ្វើការសម្របសម្រួលគ្នា ព្រមចេញសំណងជួសជុលចំនួន៧០$ ដើម្បីបញ្ចប់រឿង នៅហ្នឹងកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ៖មីដា

×