Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងពាណិជ្ជកម្ម ដាក់ឲ្យដំណើរការផ្សារពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីប្រកាសស្តីពីការចុះឈ្មោះជាមុន ផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក CambodiaTrade ក្នុងគោលបំណង ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១០ ខែមិថុនានេះ បានបញ្ជាក់ថា CambodiaTrade គឺជាផ្សារពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (e-commerce marketplace) ដែលប្រតិបត្តិការ តាមរយៈគេហទំព័រ CambodiaTrade.com ក្រោមការគ្រប់គ្រង របស់ក្រសួងពាណិជ្ជកម្មក្នុងគោលបំណង ជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងការលក់ផលិតផលតាមប្រព័ន្ធអនឡាញ ដល់អតិថិជនសក្តានុពល ទំាងក្នុងស្រុក និងទីផ្សារក្រៅស្រុក។

ផ្សារនេះ ត្រូវបានបង្កើតឡើង ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុ ពីកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (Enhanced Integrated Framework) ក្រោមគម្រោង អភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកកម្ពុជា (Go4eCAM)ដែលមានគោលបំណងសំខាន់ក្នុងការជំរុញឲ្យទទួលបានអត្ថប្រយោជន៍ពីពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់សហគ្រាសធុនតូចនិងមធ្យម។

បច្ចុប្បន្ននេះ ផ្សារត្រូវបានបើកសម្រាប់ ការចុះឈ្មោះជាមុន ទៅដល់សហគ្រាសធុនតូច និងមធ្យម ដែលមានបំណងចង់លក់ផលិតផលនៅលើទីផ្សារ។ ដើម្បីមានសិទ្ធិប្រើប្រាស់ផ្សារនេះបាន សហគ្រាសធុនតូច និងមធ្យម ត្រូវតែបំពេញតាមលក្ខន្តិកៈដូចខាងក្រោម៖

១) ជាក្រុមហ៊ុន ឬសហគ្រាស ដែលបានចុះឈ្មោះជាផ្លូវការ ជាមួយក្រសួងពាណិជ្ជកម្ម ឬមានលិខិតអនុញ្ញាតប្រកបអាជីវកម្ម
២) មានវិញ្ញាបនបត្រពន្ធប៉ាតង់ (Patent Certificate) និងលេខអត្តសញ្ញាណសារពើពន្ធ (VAT Certificate) ដែលមានសុពលភាព
៣) លក់ផលិតផលដែលផលិត នៅក្នុងប្រទេសកម្ពុជា៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×