Thursday, January 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើកដំបូង ! លោក ឌួង ឆាយ ខលវីដេអូទៅកាន់កូនប្រុសច្បង និងបានត្រឹមពោលពាក្យទាំងរំជួលចិត្តបែបនេះថា…

ភ្នំពេញ ៖ ប្រិយមិត្តបានជ្រាបច្បាស់រួចមកហើយ ពីជីវិតបែកបាក់គ្រួសាររវាងលោក ឌួង ឆាយ និងអតីតភរិយាអ្នកនាង ដេត ម៉ាលីណា ដែលលែងឡះគ្នារួចស្រេចទៅហើយ ខណៈកូនៗប្រុសស្រីទាំង៣នាក់របស់អ្នកទាំងពីរ នៅពេលនេះគឺកំពុងតែរស់នៅ ជាមួយម្តាយរបស់ពួកគេ រីឯចំណែកលោក ឌួង ឆាយ បន្ទាប់ពីលែងលះ គឺលោកចុះចេញមកតែសំបកខ្លួនប៉ុណ្ណោះ។

ប៉ុន្តែ អ្វីដែលធ្វើឲ្យមហាជនមានការរំជួលចិត្ត អាណិតទៅដល់លោក ឌួង ឆាយ ជាខ្លាំងនោះ គឺថាបន្ទាប់បានលាសិក្ខាបទពីព្រះសង្ឃវិញ រហូតមកទល់ពេលនេះមានរយៈពេល ៣ ខែ មកហើយ គឺលោកពុំដែលបានជួបមុខកូននោះទេ ដោយបានត្រឹមបង្ហោះសារនៅលើបណ្តាញសង្គម បង្ហាញពីក្តីនឹករលឹក និងការឈឺចាប់យ៉ាងខ្លាំង ដោយសារតែសម្ពាធពីអតីភរិយាហាមមិនឲ្យចូលជួបកូនៗរបស់លោក បើទោះជាលោកសុំអង្វរ និងលើកហេតុផលពីលក្ខខណ្ឌ លែងលះគ្នាក្នុងការមានឱកាសជួបកូនៗយ៉ាងណា។

ជាក់ស្តែង ថ្មីៗនេះ លោក ឌួង ឆាយ បានបង្ហោះរូបថតពេលនិយាយវីដេអូខល ជាមួយកូនប្រុសច្បងរបស់លោក ដោយភ្ជាប់សំណេរ ទាំងរំជួលចិត្តក្នុងខ្លឹមសារ យ៉ាងខ្លីគួរឲ្យស្រណោះថា៖ «បើសិនជាកូនប្រុសច្បងរបស់ខ្ញុំមិនឈឺ គេនឹងនិយាយមួយម្តាយគេមិនឲ្យធ្វើរឿងបែបនេះទេ។ អានិតណាស់កូនមាសពុក នឹកណាស់ខានជួបជាង ៣ ខែហើយ»។

ក្រោយពីបានឃើញបែបនេះ មហាជន ជាពិសេសអ្នកគាំទ្រ បានសម្តែងនូវក្តីអាណិតជាពន់ពេក ដោយក្នុងនោះ គេក៏បានផ្តល់ជាកម្លាំងចិត្ត ដល់លោកយ៉ាងដូច្នេះថា៖ «ត្រូវតែមានសង្ឃឹមជានិច្ច ហើយសង្ឃឹមថាឣ្វីៗនឹងល្អប្រសើរ។ ខ្សែជីវិតមានឡើងមានចុះ ហើយបើឈឺថ្ងៃនេះ ត្រឹមទុកថានេះជាមេរៀនជីវិតទៅចុះ។ ព្យាយាមដោះស្រាយ បញ្ហានឹងមុខម្ដងមួយៗ កុំតក់ក្រហល់។ កម្លាំងចិត្តសំខាន់ណាស់ ហើយកម្លាំងចិត្តដ៏ធំបំផុត គឺកម្លាំងចេញពីខ្លួនយើង។ កម្លាំងបន្ទាប់បន្សំគឺមនុស្សជុំវិញខ្លួនយើង។ មានតែខ្លួនយើងទេ ដែលដឹងថាឣ្វីជាឫសគល់នៃបញ្ហា។ នរណាគេចង់ឈ្នះ ឈ្នានីស ក្ដិចត្រួយ វាយបំបាក់ ជាន់ពន្លិចយើង យើងដឹងច្បាស់ហើយ ហើយត្រូវចាំទុក និងប្រុងប្រយ័ត្ន។ ព្យាយាមងើបម្ដងហើយម្ដងទៀត លទ្ធផលផ្លែផ្កានឹងហុចផលនៅថ្ងៃណាមួយមិនខាន។ ជូនពរលោកជួបតែនឹងសំណាងល្អ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×