Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់ចរាចរណ៍ ១៦០ថ្ងៃ ៖ មនុស្សចំនួន ៦៤៥នាក់ស្លាប់ និងរបួស ១៦៥៣នាក់

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ CEN ថា រយៈពេល ១៦០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើង ១១៥១លើក បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៦៤៥នាក់ និងរបួសចំនួន ១៦៥៣នាក់ ក្នុងនោះធ្ងន់ចំនួន ៩៤៩នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ បានកើតឡើងចំនួន ៤លើក ស្លាប់ ២នាក់ និងរបួស ៩នាក់ ធ្ងន់ ៥នាក់ និងស្រាល ៤នាក់។

អ្នកនាំពាក្យបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ១៦០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ៩០២០៣គ្រឿង ក្នុងនោះម៉ូតូចំនួន ៦៥៤១០គ្រឿង និងរថយន្តចំនួន ២៤៧៩៣គ្រឿង ក្នុងនោះរថយន្តតូច ១៩០២៥គ្រឿង និងធំ ៥៧៦៨គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×