Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីចុះទៅអប់រំណែនាំបន្ថែម ដល់កម្មករ នៅរោងចក្រហ្វ័រត្រេស ក្រោយពេលរត់ចេញពីកន្លែងយកសំណាក ពេលក្រុមគ្រូពេទ្យ ចុះទៅយកសំណាក

ភ្នំពេញ៖ មានករណីកម្មករ-កម្មការិនី នៅរោងចក្រហ្វ័រត្រេស ប្រមាណជាង១ពាន់នាក់ បានរត់ចេញពីកន្លែងយកសំណាក ពេលក្រុមគ្រូពេទ្យចុះទៅយកសំណាក។ ហេតុការណ៍កម្មករ កម្មការិនីរត់ចេញពីកន្លែងយកសំណាកនេះ បានកើតឡើងនៅម៉ោង៧និង៤៥នាទីយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១។

អាជ្ញាធរបានបញ្ជាក់ថា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះយកសំណាក នៅទីតាំងរោងចក្រផ្ទាល់ ដោយម៉ោងជាង៧យប់ ក្រុមគ្រូពេទ្យបានចាប់ផ្តើមយកសំណាក ពេលនោះកម្មករសុំឲ្យក្រុមគ្រូពេទ្យវាយត្រាបញ្ជាក់ថា ពួកគាត់បានយកសំណាករួច តែក្រុមគ្រូពេទ្យក៏ប្រាប់ថា ទាល់តែធ្វើតេស្តលើកទី២ ទើបក្រុមគ្រូពេទ្យអាចបញ្ជាក់បាន ពេលនោះកម្មករក៏ចាប់ផ្តើមបង្កភាពអនាធិបតេយ្យ មិនស្តាប់ការណែនាំរបស់ក្រុមគ្រូពេទ្យ និង អាជ្ញាធរឡើយ ថែមទាំងនាំគ្នារត់ចេញពីក្នុងរោងច្រចេញមកក្រៅតែម្តង។

ក្រោយកម្មករ-កម្មការិនីនៅរោងចក្រហ្វ័រត្រេសរត់ចេញពីកន្លែងយកសំណាកកាលពីយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ មនៅរោងចក្រហ្វ័រត្រេស មានកម្មករ-កម្មការិនីប្រហែលជាង១០០០នាក់ នៅភូមិស្រែញ័រ សង្កាត់ពងទឹក ខណ្ឌដង្កោ ខណៈក្រុមគ្រូពេទ្យបានចុះយកសំណាកនៅទីតាំងរោងចក្រផ្ទាល់ ជាក់ស្ដែងនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចាត់មន្រ្តីរដ្ឋបាលខណ្ឌ-សង្កាត់ ចុះទៅធ្វើការអប់រំណែនាំបន្ថែមដល់បងប្អូនប្រជាពលរដ្ឋ នៅរោងចក្រ ហ្វត្រេស ស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោឱ្យយល់ច្បាស់អំពីការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងការសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៅក្នុងការយកសំណាក។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនកម្មករ-កម្មការិនីទាំងអស់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងរាជធានីភ្នំពេញ សូមរួបរួមគ្នា សាមគ្គីគ្នា សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ មន្រ្តីអាជ្ញាធរមូលដ្ឋាន មន្រ្តីសុខាភិបាល ក៏ដូចជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ នៅក្នុងការងារពិនិត្យសំណាក ការងារធ្វើចត្តាឡីស័ក ត្រូវចូលរួមអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ” បីការពារ បីកុំ ” ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងគោលដៅថែរក្សានូវសុខុភាព អាយុជីវិត របស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។

ជាមួយគ្នានោះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនកម្មកររោងចក្រនោះនាំគ្នា ទៅពិនិត្យនិងយកសំណាក ហើយមិនមានកូវីដ១៩ទេ ការពិនិត្យនេះដូចជួយការពារកូវីដ ហើយជួយការងារបងប្អូននៅបន្ត និរន្តរភាពហើយរោងចក្រនៅតែបន្តដដែល ដូច្នេះសូមបងប្អូនសហការ ជាមួយអាជ្ញាធរដែលនេះ ជាប្រយោជន៍របស់បងប្អូន និងប្រជាពលរដ្ឋដែរ។
លោកក៏សូមសរសើរ ដល់ការខិតខំប្រឹងប្រែង របស់បងប្អូនមន្រ្តីអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ មន្រ្តីសុខាភិបាល និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់របស់យើង គឺ ដើម្បីឧត្តមប្រយោជន៍របស់បងប្អូន សុខុមាលភាពរបស់បងប្អូន និងការងាររបស់បងប្អូន នៅក្នុងដំណាក់កាល នៃការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ ៕​ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×