Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា របួសធ្ងន់​២​នាក់ គ្មាន​អ្នកណា​សង​អ្នកណា​

spot_img

បន្ទាយមានជ័យ ៖ ករណី​ម៉ូតូ​កង់​២​បុក​ម៉ូតូ​កង់​៣ របួសធ្ងន់​២​នាក់ មកទល់​ថ្ងៃទី​១៨ ខែមីនា​នេះ សមត្ថកិច្ច​ថា រក​អ្នកណា​សង​អ្នកណា​មិនទាន់​បានទេ ព្រោះ​ខាង​ម៉ូតូ​កង់​៣​បន្ទោស​ថា ម៉ូតូ​កង់​២​បើក​លឿន​មិន​ប្រយ័ត្ន​។ ឯខាង​ម៉ូតូ​កង់​២ ថា ម៉ូតូ​កង់​បី​បត់​មិន​មើល​ឆ្វេង​ស្តាំ មិន​មើល​ឧបសគ្គ ។​

សូម​រំលឹកថា ហេតុការណ៍​នោះបាន​កើតឡើង​កាលពី​ម៉ោង​៧​និង​៣៥​នាទី​ព្រឹក ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ជិត​ខ្លោងទ្វារ​ចូល​វត្តភ្នំ​ជញ្ជាំង​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ សន គឹមសួគ៌ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា​៖ ជនរងគ្រោះ​ឈ្មោះ​គីន សុ​នេ​ត ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ជា​អ្នកបើកបរ​ម៉ូតូ​កង​២ និង​អ្នករួមដំណើរ​ម្នាក់ទៀត​ឈ្មោះ​សេង លី​ហាក់ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ ។​ ទាំង​២​នាក់ នៅ​ភូមិ​សែ​សិន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ។​ ចំណែក​អ្នកបើកបរ​ម៉ូតូ​កង់​បី មានឈ្មោះ​ប្រាក់ ប៊ុន​អឿន ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ នៅ​ភូមិ​តា​ទុង សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ។

មុនពេល​កើតហេតុ​ម៉ូតូ​កង់​បី​បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​លិច ។ មក​កើត​ពេលមកដល់​ចំណុចកើតហេតុ​ម៉ូតូ​មាន​ឌុប​គ្នា​២​នាក់ បាន​បើក​ពីក្រោយ​ក្នុង​ល្បឿន​លឿន ក៏​បុក​ពេញទំហឹង​លើ​ម៉ូតូ​កង់​បី​ដែល​បាន​បត់​ឆ្វេង​ដៃ បណ្តាលអោយ​អ្នកបើក​ម៉ូតូឌុប​គ្នា​២​នាក់ រងរបួស​ធ្ងន់​គឺ​បាក់ដៃ​និង​ជើង​ទាំង​២​នាក់ ។​ អ្នកបើក​ម៉ូតូ​កង់​បី​រងរបួស​ស្រាល​ដែរ​។
សមត្ថកិច្ច​និយាយថា ឈ្មោះ​គីន សុ​នេ​ត ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ និង សេង លី​ហាក់ ភេទ​ប្រុស​អាយុ ១៧ ឆ្នាំ រង​ការ​ចោទ​រិះគន់ថា បាន​បង្ហោះ​ម៉ូតូ ដេញ​កាប់​គ្នា​ហើយ សមត្ថកិច្ច​តាម​ដេញចាប់​ពីមុនមក​ដែរ ។​

ករណីនេះ ភាគី​ខាង​ម៉ូតូ​កង់​២​ដែល​ចង់​ទារ​សំណង​ពី​អ្នក​ខាង​ម៉ូតូ​កង់​៣​នោះ ត្រូវ​អ្នក​ខាង​ម៉ូតូ​កង់​៣ ទារ​សំណង​វិញ​។ ពោលគឺ​ពេលណា​ជា​ស្បើយ​ពីរ​បួស​នឹង​ទារលុយ​ហើយ ៕ ដោយ ៖ បន្ទាយ​

spot_img
×