Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាបគ្រឿងញៀននៅខុនដូមួយ ត្រូវជនសង្ស័យជាខ្មាន់កាំភ្លើង បាញ់ប្រហារមកលើកម្លាំង បណ្ដាលឲ្យរបួសម្នាក់

ភ្នំពេញ ៖ ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ដោយកម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបនៅខុនដូមួយ ហើយត្រូវបានជនសង្ស័យជាខ្មាន់កាំភ្លើង បាញ់ប្រហារមកលើកម្លាំង បណ្ដាលឲ្យរបួសម្នាក់បញ្ជូនទៅមន្ទីរពេទ្យ កាលពីវេលាម៉ោង ១ឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចមន្ទីរប្រឆាំគ្រឿងញៀន បានប្រាប់ថា កងកម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន ក៣ និង ក ១០ បានធ្វើការចុះបង្ក្រាបនៅក្នុងទីតាំងចំណុចកើតហេតុខុនដូមួយ ជាន់ទី១៣ តាមបណ្ដោយផ្លូវកែវចិន្តា ដែលស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ភ្លាមនោះជនសង្ស័យនិងបក្ខពួកជាច្រើននាក់ បានប្រើប្រាស់កាំភ្លើង AK និងខ្លី មានគ្រប់ដៃ បាញ់រះនិងសំដៅមកលើកងកម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន បណ្ដាលឲ្យត្រូវនិងរងរបួសម្នាក់ជាកងកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យ។

កងកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក៏បានសហការជាមួយនឹងកងកម្លាំងអន្តរាគមន៍ របស់អធិការនគរបាលខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោកអធិការខណ្ឌជ្រោយចង្វា សៀម សុត្ថាវុធ បានបញ្ជារឲ្យលោកអធិការរង ទទួលផែនអន្ដរាគមន៍ ធ្វើការចុះបុកចូលក្នុងបន្ទប់ខុនដូ ឆែកឆេរឃើញវត្ថុតាងមានដូចជាថ្នាំញៀនជាច្រើន និងសម្បកគ្រាប់និងគ្រាប់ AKជាច្រើននៅក្នុងបន្ទប់ខុនដូខាងជាន់ទី១៣។

កងកម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយនិងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតបន្តជុំវិញកន្លែងកើតហេតុ ដើម្បីតាមចាប់ជនដៃដល់ដែលជាខ្មាន់កាំភ្លើង បានបាញ់ប្រហារមកលើសមត្ថកិច្ចយកមកផ្ដន្ទាទោសតាមច្បាប់៕ រក្សាសិទ្ធិដោយ៖សាមេត

×