Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ឃាតករម្នាក់ ដែលសម្លាប់ស្ដ្រី ញាត់ចូលក្នុងធុងទឹកកក

spot_img

ភ្នំពេញ ៖ ជនសង្ស័យដែលជាឃាតកសម្លាប់ស្ដ្រីម្នាក់ ហើយញាត់ចូលក្នុងធុងទឹកកក ត្រូវកម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នគរបាលខេត្តកណ្តាល បានបញ្ជាក់ថា ក្រោយពេលចាប់ខ្លួនហើយ នៅពេលនេះ កម្លាំងសមត្ថកិច្ច បាននិងកំពុងនាំខ្លួនជនសង្ស័យ ទៅឆែកផ្ទះនៅភូមិបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ សមត្ថកិច្ច មិនទាន់បង្ហាញសាវតារឃាតកររូបនេះទេ និងមូលហេតុដែលឈានដល់ការកាប់សម្លាប់នារីនៅឡើយទេ។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ស្ត្រីរងគ្រោះ ដែលត្រូវគេកាប់ជាច្រើនកាំបិត ស្រាតញាត់ចូលក្នុងធុងទឹកកក យកទៅទម្លាក់ចោលនៅក្បែរស្ពានព្រះគន្លង ក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។ នារីរងគ្រោះឈ្មោះ ឃឿន ធានី អាយុ២៩ឆ្នាំ ស្នាក់នៅ ភូមិក្រូចសើច ឃុំហានជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×