Monday, September 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្លៃភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) បានកើនដល់ ១៥.០០០៛ សាជាថ្មីម្តងទៀត

ភ្នំពេញ ៖ កំណើន ៤០៛ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានធ្វើឱ្យថ្លៃភាគហ៊ុនពង់ផែស្វយ័តក្រុងភ្នំពេញ PPAP ឡើងដល់ ១៥.០០០៛ សាជាថ្មីម្តងទៀត ដែលតួលេខប្រហាក់ប្រហែលគ្នានេះ បានឃើញលើកចុងក្រោយនៅសប្តាហ៍ទីបីនៃខែឧសភា។

ភាគហ៊ុនពីរដែលបានបង្ហាញការកើនឡើងដែរនោះគឺ ហ្រ្កេនធ្វីន (GTI) និងផេសថិក (PEPC) ដែលមានកំណើន ៤០៛ និង ១០៛ រហូតដល់៤.៣០០៛ និង៣.៣១០៛។

យ៉ាងណាមិញ ភាគហ៊ុនភាគហ៊ុន (ABC) និង ភាគហ៊ុនចំនួន ៣ ផ្សេងទៀត រួមមាន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានធ្លាក់ចុះ ចន្លោះពី ១០៛ ទៅ ១០០៛ ក្នុងមួយហ៊ុន មកត្រឹម ១៦.៣០០៛ ៧.២៦០៛ ២.២៧០៛ និង ១៤.៤២០៛ រៀងគ្នា។

សន្ទស្សន៍ ផ.ម.ក. បានបន្តការធ្លាក់ចុះ ០,៤៧% បន្ថែមទៀតមកត្រឹម ៦៤៧,៦២ ពិន្ទុនៅថ្ងៃនេះ។ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ៥១៣,៦០ លានរៀល ដែលប្រមាណ ៧៩% ជាចំណែកជួញដូរលើភាគហ៊ុន ABC៕
រក្សាសិទ្ធិដោយ៖CEN

×