Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោយ​ចាញ់ល្បែង ឃាតករ​រៀប​គម្រោង​សម្លាប់​មិត្តភក្តិ ដាក់​ក្នុង​ធុង​ទឹកកក​

spot_img

​ភ្នំពេញ​ ៖ ​ករណី​សម្លាប់​ស្ដ្រី​ម្នាក់ ឃាតករ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​នគរបាល​ថា ព្រោះតែ​ចាញ់ល្បែង និង​ជំពាក់​លុយ​គេ​ឡើង​វ័ណ្ឌ​ក ទើប​សម្រេចចិត្ត​រៀបចំ​គម្រោង​សម្លាប់​នារី​រងគ្រោះ​ដែល​ជា​មិត្តភក្តិ​ស្គាល់​គ្នា​ជាង​៣​ឆ្នាំ​មកហើយ ដើម្បី​ប្លន់​យក​ម៉ូតូ និង​គ្រឿង​អលង្ការ​យក​ទៅ​លក់ស​ង​លុយ​ថ្លៃ​ល្បែង​និង​លោះ​ម៉ូតូ​របស់​ខ្លួន​ដែល​ដាក់បញ្ចាំ​។​

​បើ​តាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច ជនដៃដល់​មានឈ្មោះ សឿ សុ​ផេង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជាង​ជួសជុល​ទូរស័ព្ទ ស្នាក់នៅ​ផ្ទះជួល ស្ថិតក្នុង​ភូមិ​ស្លែង​រលើង សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ និង​មាន​ប្រពន្ធ ឈ្មោះ ឌី អាយុ​២៥ ឆ្នាំ (​ជា​ជន​សមគំនិត ហើយ​ជនដៃដល់​ប្តី បាន​យក​ទូរស័ព្ទ​អាយ​ហ្វូន​របស់​ជនរងគ្រោះ​មក​ឲ្យ​ប្រើ​) និង​ប្អូនប្រុស​ជនដៃដល់​ឈ្មោះ សឿ ចាន់​អូន ជា​អ្នកសមគំនិត ។ ជនដៃដល់ និង ជនរងគ្រោះ ជា​មិត្តភក្តិ​នឹង​គ្នា រាប់អាន​គ្នា​មក​៣ ឆ្នាំ​ហើយ​។ ពួកគេ​ទាំង​បី​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ចាប់ខ្លួន នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៨​នេះ នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ដែល​ជា​ឃាតករ បាន​និយាយទៀតថា មូលហេតុ​ដែល​គេ​សម្លាប់​ស្ត្រី​រងគ្រោះ​គឺ​មកពី​គេ​ត្រូវការ​លុយ ព្រោះ​គេ​បាន​ចាញ់ល្បែង និង​ជំពាក់​លុយ​គេ​ច្រើន ដោយសារ​ចាញ់ល្បែង​និង​បាន​យក​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា DREAM ឆ្នាំ​២០១៨ ដាក់​បញ្ចាំ​។ សម្លាប់​ស្ដ្រី​រងគ្រោះ នៅពេលដែល​នាង​យក​ទូរស័ព្ទ​មក​ជួសជុល និង​ឃើញ​នាង​ពាក់​គ្រឿងអលង្ការ​ច្រើន ដោយ​បញ្ឆោត​ឲ្យ​នាង​ចូល​ទៅ​ក្នុង​បន្ទប់ទឹក ហើយ​ខ្លួន​រៀបចំ​គម្រោង​រាយ​ខ្សែភ្លើង​ឆក់​នារី​រងគ្រោះ នៅពេលដែល​នាង​ចូល​ក្នុង​បន្ទប់ទឹក​ហើយ ខ្លួន​ក៏​បាន​ដោត​ឌុយ​ភ្លើង​បណ្តាល​ឲ្យ​នាងឆ​ក់​សន្លប់ បន្ទាប់មក​ខ្លួន​បាន​យក​អង្រែ​បុក​គ្រឿង​ទៅ​វាយ​លើ​ផ្ទៃមុខ រួច​ប្រើ​កាំបិត​កាប់​សម្លាប់​ឡើង​សុះសាច់ ហើយ​ញាត់​ចូល​ក្នុង​ធុង​ទឹកកក រួច​យក​ទៅ​ទម្លាក់ចោល​នៅ​ជិត​ស្ពាន​ព្រែក​តា​ម៉ាក ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​។​

​លោក ហួរ ម៉េង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ បានឲ្យដឹងថា កាលពី​ល្ងាច​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៨​នេះ កម្លាំង​នគរបាល​បាន​សហកា​រណ៍​ជាមួយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ និង​កម្លាំង​នគរបាល​ខេត្ត​កណ្តាល និង​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨​ខែ​មីនា រហូតដល់​ពេល​ល្ងាច ក៏​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ទៀត ជា​ប្រពន្ធ​ជនដៃដល់ នៅ​ចំណុច​បន្ទប់​ជួល ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លា​ង ខណ្ឌ​សែន​សុខ​។​

​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ ទៅ​ឆែក​ផ្ទះ​នៅ​ភូមិ​ស្លែង​រលើង​សង្កាត់​អូ​បែក​ក្អម​និង​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​នាំ​ខ្លួន​ជនសង្ស័យ ទៅ​កន្លែង​លក់​ម៉ូតូ ដែល​ជនសង្ស័យ​បាន​យក​ម៉ូតូ​មួយ​គ្រឿង​របស់​ជនរងគ្រោះ ម៉ាក Zoomer-X ពាក់​ស្លាក​លេខ​ភ្នំពេញ​1DF5330 ​ទៅ​លក់​យក​លុយ​លេងល្បែង​។ ចំ​ណែក​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៨ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1GW9027​ជា​របស់​ជនសង្ស័យ ដែល​បាន​ដាក់​នៅ​កន្លែង​កុងស៊ីបញ្ចាំ​។ ក្នុង​ពេល​ទៅ​កន្លែង​ទិញ​លក់​ម៉ូតូ សមត្ថកិច្ច​បាន​រឹបអូស​យក​ម៉ូតូ​ជនរងគ្រោះ​មក​វិញ និង​ព្រមទាំង​ឃាត់ខ្លួន​ឈ្មោះ ហ៊ាម សុខ​ហេង ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ជា​អ្នកទទួល​ទិញ​ម៉ូតូ​ជនរងគ្រោះ​។​

​លោក​ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន​ស្នងការ​នគរបាល​ខេត្ត​កណ្តាល បានបញ្ជាក់​ថា ក្រោយ​កា​សួរ​នាំ​មក​គឺ​ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវបាន​ចាប់ខ្លួន ដែល​មាន​ម្នាក់​ជា​ជនដៃដល់ និង​ម្នាក់​ទៀត​ជា​អ្នក​ទទួលផល​ចោរកម្ម​។ មុនដំបូង​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ប្រពន្ធ​ជនសង្ស័យ និង​ប្អូនប្រុស​ជនសង្ស័យ ប៉ុន្តែ​បន្ទាប់ពី​ធ្វើ​ការសួរនាំ​រួច​មក​នោះ រកឃើញថា ពួកគេ​ទាំង​២​នាក់​មិន​បាន​ជាប់​ពាក់ព័ន្ធ​ឡើយ ក៏​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​វិញ​នៅ​យប់​ថ្ងៃ​ទី​១៨​មីនា​។​

​លោកស្នងការ​ខេត្ត​កណ្តាល បានបញ្ជាក់​ថា ៖ មូលហេតុ​ដែល​នាំ​ឲ្យ​ជន​ដៃដល់​សម្លាប់​ជន​រងគ្រោះ​បែប​នេះ ដោយសារ​តែ​លង់ខ្លួន​នឹង​ល្បែង ហើយ​ក៏​រៀបចំ​ផែនការ​សម្លាប់​ស្ត្រី​រងគ្រោះ​តែម្តង បើ​ទោះបីជា ធ្លាប់​ស្គាល់គ្នា​បាន​ចំនួន​៣​ឆ្នាំ​ក៏​ដោយ​នោះ​”​។​

​សូមបញ្ជាក់​ថា ស្ត្រី​រងគ្រោះ ឈ្មោះ ឃឿន ធា​នី អាយុ​២៩​ឆ្នាំ ស្នាក់នៅ ភូមិ​ក្រូចសើច ឃុំ​ហានជ័យ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ត្រូវបាន​ឃាតករ​សម្លាប់ នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៨ ៕ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​


spot_img
×