ភ្នំពេញ ៖ ទំហំជួញដូរភាគហ៊ុនសរុបនៅថ្ងៃសុក្រចុងសប្តាហ៍នេះ បានបន្តកើនឡើងដល់ ៦៥៥,២ លានរៀល ដែលទំហំនេះបានគ្របដណ្តប់ដោយភាគហ៊ុន អេស៊ីលីដា (ABC) តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និង កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ប្រមាណ ៥១% ២៨% និង ១៧% រៀងគ្នា។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ជាភាគហ៊ុនទាំង៣ ដែលបានកើនឡើងនៅថ្ងៃនេះ ចន្លោះពី ១០៛ ទៅ ៨០៛ ក្នុងមួយហ៊ុន ដល់ ៧.៣០០៛ ២.២៨០៛ និង ១៤.៥០០៛។
យ៉ាងណាមិញ ផេសថិក (PEPC) បានថយចុះ ១០៛ មកត្រឹម ៣.៣០០៛។ ហ្រ្កេនធ្វីន (GTI) កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) និង ABC បានរក្សាថ្លៃថេរដដែល។ សន្ទស្សន៍ ផ.ម.ក. បានបិទជាមួយនឹងកំណើន ០,១០% ដល់ ៦៤៨,៣០ ពិន្ទុ៕
រក្សាសិទ្ធិដោយ៖CEN