Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផលិតកម្មវារីវប្បកម្មនៅកម្ពុជា មានការរីកចម្រើន ខណៈបរិមាណត្រីធម្មជាតិក៏មាននិន្នាការ ថយចុះ

ភ្នំពេញ ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផលិតកម្មវារីវប្បកម្មរបស់កម្ពុជា មានការីកចម្រើនជាបន្តបន្ទាប់ ដោយសារការជំរុញ និងលើកទឹកចិត្តពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជា រាជរដ្ឋាភិបាល កម្ពុជា ដើម្បីឆ្លើយតបតម្រូវការក្នុងស្រុក ខណៈដែលនិន្នាការនៃការថយចុះ បរិមាណត្រីធម្មជាតិផងដែរ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម បានឲ្យដឹងថា ការចិញ្ចឹមត្រី និងបង្គា សរុប ក្នុងរយៈពេល ៥ខែ ដំបូងឆ្នាំ២០២១នេះ ទទួលបានចំនួន ១១៣.០០០តោន ស្មើនឹង ២៣,៤៩% នៃផែនការចំនួន ៤៨១.០០០តោន បើប្រៀបធៀបដូចគ្នានឹងខែឧសភា ឆ្នាំ២០២០ គឺកើនឡើងចំនួន ៨.៧០០តោន។

គួរបញ្ជាក់ថា បើទោះបីជាការចិញ្ចឹមត្រី និងបង្គា មានការកើនឡើងយ៉ាងណាក៏ដោយ ក៏នៅក្នុងអំឡុងពេលការរាតត្បាតនៃជំងឺកូវីដ-១៩នេះ ផលិតកម្មចិញ្ចឹមត្រីក្នុងស្រុក បាននិងកំពុងប្រឈមបញ្ហាជាខ្លាំង ដោយសារតម្រូវការមិនដូចការរំពឹងទុក ពីព្រោះពិធីមង្គលការ និងបុណ្យទាននានា ត្រូវបានផ្អាក និងពន្យាពេលជាបន្តបន្ទាប់។ ហើយម៉្យាងវិញទៀត បើយោងតាមសមាគមវារីវប្បករនៅកម្ពុជា បានអះអាងថា ការនាំចូលត្រីពីប្រទេសវៀតណាមក៏មានបរិមាណច្រើន ដែលជាការដាក់បន្ទុកបន្ថែមទៀត ដល់អ្នកចិញ្ចឹមត្រីក្នុងស្រុក ខណៈតម្លៃត្រីនាំចូលក៏មានតម្លៃថោកទៀតផង៕រក្សាសិទ្ធិដោយ៖CEN

×