Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិក្ខាសាលាផ្សព្វផ្សាយ ថ្នាក់ជាតិ ស្តីពី “វដ្ដ នៃ គុណភាព នវានុវត្តន៍ និងប្រព័ន្ធផលិតកម្ម LEAN ដើម្បីលើកកម្ពស់ ផលិតភាព សហគ្រាស ធនតូចនិងមធ្យម (SME)

ភ្នំពេញ ៖ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីព្រឹកថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២១ បានអញ្ជើញ ជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ ថ្នាក់ជាតិស្តីពី “វដ្ដ នៃ គុណភាព នវានុវត្តន៍ និងប្រព័ន្ធផលិតកម្ម LEAN ដើម្បី លើកកម្ពស់ផលិតភាព សហគ្រាស ធនតូចនិងមធ្យម តាម ប្រព័ន្ធ អនឡាញ (Zoom Cloud Meeting)នៅទីស្តីការក្រសួង ។

អង្គសិក្ខាសាលាបានវាយតម្លៃខ្ពស់ចំពោះសិក្ខាសាលានេះ និង បានបញ្ជាក់ថា បើទោះបីមានវិបត្តិសុខភាពសាកលកូវីដ ១៩ យ៉ាងណាក្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅតែបន្តស្វះស្វែងរកវិធីសាស្ត្រ ដើម្បីជួយ ស្តារស្ថានភាពសេដ្ឋកិច្ច របស់ក្រុមហ៊ុន និងសហគ្រាស ធនតូចនិងមធ្យមនៅកម្ពុជា ។

រយៈពេលជាងមួយឆ្នាំមកនេះ តាមរយៈមជ្ឈមណ្ឌល ផលិតភាពជាតិ សហការជាមួយអង្គការ ផលិតភាព អាស៊ី (APO) ក្រសួងបានសាកល្បងអនុវត្តគម្រោង ផ្តោតលើផលិតកម្ម LEAN (LEAN Manufacturing) ទៅលើក្រុមហ៊ុន គំរូ ចំនួន ៣ រួមមានក្រុមហ៊ុន Cambodia Chemical Supply Co.,Ltd (ថ្នាំពណ៌ ជាតិ ) ទី២៖ក្រុមហ៊ុន Ly Ly Food Industry Co.,Ltd (ផលិតនំស្រួយ ) និង ទី ៣៖ ក្រុមហ៊ុន Eurotech Import &Export Co.,Ltd (ផលិតទឹក ពិសារ ) ។ តាមរយៈការផ្តល់ការប្រឹក្សាយោបល់ ដោយផ្ទាល់ខ្លះ និងពីចម្ងាយតាមប្រព័ន្ធ អនឡាញ ដើម្បី វាស់វែង របស់វិធីសាស្ត្រផលិតភាពនេះ ក្នុងបរិបទពិភពលោកបច្ចុប្បន្ន ។

ឆ្លៀតឱកាសនេះ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះអង្គការ APO ដែលបានគាំទ្រឲ្យមានគម្រោង ស្តីពី “វដ្ដ នៃគុណភាព នវានុវត្តន៍ និងប្រព័ន្ធផលិតកម្ម LEANដើម្បីលើកកម្ពស់ ផលិតភាព សហគ្រាស ធនតូចនិងមធ្យមនេះឡើងដោយបានបញ្ជូនជំនាញការដ៏មានបទពិសោធន៍ គឺលោក George Wong មកបង្ហាត់បង្រៀន ដល់ មន្ត្រី មជ្ឈមណ្ឌល ផលិតភាព ជាតិ និងក្រុមហ៊ុនគំរូទាំង ៣ ។

លោក ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានបន្ថែមថា រៀនសូត្រពីបទពិសោធន៍ទាំងនេះ ឃើញថាប្រព័ន្ធផលិតកម្ម LEAN ផ្តោតលើការបង្កើនសកម្មភាព ផ្តល់តម្លៃបន្ថែមជូនអតិថិជនរបស់ខ្លួន ហើយកាត់បន្ថយសកម្មភាពពុំបានផ្តល់តម្លៃបន្ថែម ឲ្យនៅទាបបំផុត ។ កន្លងមក សកម្មភាពផ្តល់តម្លៃបន្ថែម ( Value-Added Activities) តាមក្រុមហ៊ុននានាមាន មិនបាន៣% ផងទេ ។ ផ្ទុយទៅវិញ យើងបានចំណាយរហូតដល់៩៧% លើសកម្មភាព ដែលពុំបានផ្តល់តម្លៃបន្ថែមជូន អតិថិជន ។ នេះជាការខាតបង់យ៉ាងច្រើនសម្បើម ។ យ៉ាងណាម៉ិញ បើសហគ្រាសយើអាចបង្កើនសកម្មភាពផ្តល់តម្លៃបន្ថែមដល់៥% ឬ រហូត ដល់ ១០% នោះសហគ្រាសយើងនឹងក្លាយជា សហគ្រាសឆ្នើម ។

លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ មានជំនឿថា តាមរយៈបទបង្ហាញលម្អិតរបស់ក្រុមហ៊ុនគំរូទាំង ៣ នាថ្ងៃនេះ នឹងផ្តល់ ជាបទពិសោធន៍ជាក់ស្តែង សម្រាប់ជាផលប្រយោជន៍ដល់ក្រុមហ៊ុន សហគ្រាស ធនតូចនិងមធ្យមនៅកម្ពុជាយើង រៀនសូត្រតាមដើម្បីឆ្ពោះទៅការអភិវឌ្ឍជាលំដាប់និរន្តរ៍ ៕
រក្សាសិទ្ធិដោយ៖CEN

×