ស្បែកជើង ៧.០០០គូ ត្រូវបានយកមកដាក់តម្រៀបនៅលើវាលស្មៅ នៃវិមាន Capital ពោលគឺជាចំនួនមនុស្សដែលបានស្លាប់ក្នុងបណ្តាករណីប្រើអាវុធបាញ់រះ គិតចាប់ពីឆ្នាំ ២០១២ មកទល់ពេលនេះ។

សកម្មជនសង្គមបានតម្រៀបស្បែកជើង ៧០០០គូ នៅលើវាលស្មៅមុខវិមាន Capital ។ ស្បែកជើង ៧.០០០គូ ត្រូវបានយកមកដាក់តម្រៀបនៅលើវាលស្មៅ នៃវិមាន Capital ពោលគឺជាចំនួនមនុស្សដែលបានស្លាប់ក្នុងបណ្តាករណីប្រើអាវុធបាញ់រះ គិតចាប់ពីឆ្នាំ ២០១២ មកទល់ពេលនេះ។

គេយកវាមកតម្រៀបទុកនៅទីនេះបំណងព្រមានដល់តំណាងរាស្ត្រអាមេរិកចំពោះទង្វើហិង្សាក្នុងការសម្លាប់មនុស្ស។

ស្បែកជើងខ្លះមានទម្រង់តូចៗ ដែលជានិមិត្តរូបដល់ជនរងគ្រោះស្លាប់ទាំងនៅវ័យក្មេង

ក្មេងៗក្នុងវ័យពី ៦-៧ឆ្នាំ បានស្លាប់ក្នុងសោកនាដកម្មក្នុងការបាញ់រះក្នុងសាលា Sandy Hook កាលពីឆ្នាំ ២០១២។

សកម្មជនទាំងឡាយបានដាសតឿន ព្រមានសារជាថ្មីចំពោះសកម្មភាពហិង្សាប្រើប្រាស់អាវុធយ៉ាងធ្ងន់ធ្ងរចំពោះអ្នកតំណាងរាស្ត្រ និងរដ្ឋាភិបាលអាមេរិក។

រដ្ឋាភិបាលអាមេរិករបស់ប្រធានាធិតីដូណាល់ ត្រាំ កំពុងថ្លឹងថ្លែងអំពីផែនការត្រួតពិនិត្យអាវុធ។

ថ្មីៗបំផុត អាមេរិកទើបរងសោកនាដកម្មបាញ់រះនៅមធ្យមសិក្សា Stoneman Douglas រដ្ឋផ្លរីដា កាលពីខែកុម្ភៈ។

រូបភាពសកម្មភាពដឹកជញ្ជូនស្បែកជើង ៧០០០គូ ទៅដាក់បង្ហាញនៅមុខសភាអាមេរិក។

នៅថ្ងៃ ២៨ ខែកុម្ភៈ ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានសំណូមពរឲ្យសភាប្រទេសនេះ ប្រញាប់ចេញច្បាប់ច្បាស់លាស់ក្នុងការត្រួតពិនិត្យអាវុធ។ លោកនៅថែមទាំងស្តីបន្ទោសពួកអ្នកបង្កើតច្បាប់អាមេរិក “ខ្លាចញញើតហួសហេតុ” សម្ព័ន្ធសមាគមន៍អាវុធគ្រាប់រំសេវជាតិ (NRA) ទើបពុំទាន់ឃើញមានទង្វើអ្វីមួយ។

ស្បែកជើង ៧០០០គូ លើស្មៅពេលថ្ងៃរៀបលិចលើវិមាន Capital

រូបភាពគួរឲ្យខ្លោចផ្សាក្រោយការបាញ់រះនៅ Sandy Hook ខណៈពេលប៉ូលិសកំពុងនាំក្រុមកូនសិស្ស ដែលរងការភ័យរន្ធត់ ស្រែកទ្រហោយំចេញពីកន្លែងកើតហេតុ។

ឃាតករ Adam Lanza បានសម្រុកចូលបាញ់រះធ្វើឲ្យសិស្ស ២០នាក់ និងគ្រូបង្រៀន ៦នាក់ ស្លាប់។ មកទល់ពេលនេះ ការបាញ់រះធ្វើឲ្យក្មេងៗជាច្រើននាក់ស្លាប់នៅតែជាដំបៅមួយធ្វើឲ្យសាធារណៈមតិអាមេរិកពើតផ្សា៕ សូយន

