ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជា កំពុង ងើបឡើងវិញ ជា បណ្តើរៗ តាមការព្យាករណ៍ នឹង កើនចំនួន ៤ % នៅឆ្នាំ ២០២១បន្ទាប់ពីការថយចុះចំនួន ៣.១ % នៅឆ្នាំ ២០២១។ ការងើបឡើងវិញនេះគឺដោយសារតែការវិលត្រឡប់នៃ តម្រូវការ សកល។

វិស័យកសិកម្មនៅតែមាន ភាព រឹងមាំ មួយផ្នែក ដោយសារតែស្ថានភាពវិជ្ជមាន នៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និងចិន។ វិស័យកម្មន្តសាល កាន់តែវិវត្តន៍ទៅឆ្លើយតបទៅនឹង ការ ប្រែប្រួល នៅក្រៅប្រទេ ស។ វិស័យទេសចរណ៍នៅតែ ទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ។
ការនាំចេញទំនិញ កំពុង មានងើបឡើងវិញ ជា បណ្តើរៗ ដោយកើន ចំនួន ១២.២ % ក្នុងរយៈពេល ៤ ខែដំបូង ក្នុងឆ្នាំ ២០២១ រីឯ ចំណែក នៃការ នាំចេញ សម្លៀកបំពាក់ ធៀបនឹង ការនាំចេញ ទំនិញសរុប (មិនគិត មាស) បានថយចុះមកត្រឹម ៤៥.៦ %។ លំហូរ ចូលនៃការវិនិយោគផ្ទាល់ពីបរទេស នៅតែមានភាពរឹងមាំ និងបាន ជួយគាំទ្រដល់វិស័យក្រៅប្រទេស។
កម្មវិធីឧបត្ថម្ភសាច់ប្រាក់ គឺជាតម្រូវការ ខ្ពស់មួយ ដោយបានផ្តល់អត្ថប្រយោជន៍ដល់ ប្រជាជន ជាង ៧១០,០០០ គ្រួសារ ឬស្មើនឹង ១៩.៥% នៃចំនួនគ្រួសារ សរុប គិតត្រឹមខែ មករា ឆ្នាំ ២០២១។

ទស្សនៈវិស័យនៃកំណើន នៅតែ មាន ភាពមិនច្បាស់លាស់ ខ្លាំង។ ការស្តារឡើងវិញ នេះអាស្រ័យទៅលើការវិវត្តនៃ វីរុស កូរ៉ូណា និងល្បឿននៃការចាក់វ៉ាក់សាំង បង្ការ ជំងឺកូវីដ១៩
ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ ១៩ ជាការសំខាន់ត្រូវអនុវត្តវិធានការខាងក្រោម ៖
ត្រូវពន្លឿនការអនុវត្ត កម្មវិធីចាក់វ៉ាក់សាំង បង្ការ ទន្ទឹមនឹង ការបន្តទប់ស្កាត់ឲ្យមានប្រសិទ្ធភាពលើកំណើនករណីឆ្លង និង ការស្លាប់ ។
ជំរុញបន្ថែមទៀតលើ ការវិនិយោគសាធារណៈដែលកាត់បន្ថយភាពក្រីក្រនិង ជំរុញកំណើន សេដ្ឋកិច្ច រួមទាំង គម្រោង ផ្តល់ប្រាក់កម្រៃសម្រាប់ការងារ ដោយការងារនេះមានសារៈសំខាន់ខ្លាំងដល់ ការស្តារសេដ្ឋកិច្ចឡើងវិញ។

ជាការសំខាន់ត្រូវ បង្កើន វិសាលភាពនៃកម្មវិធី អត្តសញ្ញាណកម្មគ្រួសារ ក្រីក្រ និងបង្កើតមូលដ្ឋានទិន្នន័យ សម្រាប់ កម្មវិធីសង្គមទាំងអស់ ទន្ទឹមនឹង ការធ្វើឱ្យកម្មវិធីឧបត្ថម្ភសាច់ប្រាក់ កាន់តែមានប្រសិទ្ធផលមានភាពងាយស្រួល និងប្រើប្រាស់ប្រព័ន្ធ ឌីជីថល។
ជាការចាំបាច់ត្រូវ ពិនិត្យ តាមដាន យ៉ាងល្អិតល្អន់លើភាព ងាយរងគ្រោះ ដែលបណ្តាលមកពី កំណើ នរយៈពេលយូរ នៃ វិស័យអចលនទ្រព្យ និងកំណើនឥណទានទៅវិស័យសំណង់។

បើតាមប្រកាសព័ត៌មានរបស់ធនាគារពិភពលោក នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា សេដ្ឋកិច្ចរបស់កម្ពុជាកំពុងរើបឡើងវិញបន្តិចម្តងៗហើយ ជាមួយការព្យាករណ៍ទុកថាវានឹងទទួលបានកំណើនជិត ៤ភាគរយ ក្នុងឆ្នាំ២០២១ បន្ទាប់ពីរួញទំហំអស់ ៣,១ភាគរយ ក្នុងឆ្នាំ២០២០។ យ៉ាងណាក្តី ការរើបឡើងវិញនេះមានលក្ខណៈមិនដូចគ្នាទេនៅតាមផ្នែកនានានៃសេដ្ឋកិច្ច ហើយវាក៏ស្ថិតនៅក្នុងសភាពផុយស្រួយនៅឡើយដែរ មួយផ្នែកដោយសារ តែវិធានការបិទខ្ទប់ត្រូវបានដាក់អនុវត្តម្តងទៀត ដើម្បីទប់ស្កាត់ការរាលដាលនៃការឆ្លងវីរុសកូវីដ១៩។ ធនាគារពិភពលោកបាននិយាយដូច្នេះនៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្រោមចំណងជើងថា ដំណើរឆ្ពោះទៅការរើបឡើងវិញ។

ខណៈដែលវិស័យមួយចំនួនមានការរីកចម្រើន ផ្នែកដទៃទៀតនៅគាំងទ្រឹង ដោយសារតែការរាតត្បាតនៃជំងឺ។ វិស័យកសិកម្មនៅរក្សាភាពធន់បានគួរសមដោយសារតែមានតម្រូវការខ្លាំង អមដោយការនាំចេញក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជានិងចិនបានចុះហត្ថលេខាជាមួយគ្នា។ ផ្នែកឧស្សាហកម្មផលិតក៏បានរើបឡើងវិញជាបណ្តើរៗដែរ ដោយត្រូវសម្របខ្លួនទៅតាមលក្ខខណ្ឌប្រែប្រួលនៅខាងក្រៅ។ អាជីវកម្មបោះដុំនិងលក់រាយបានប្រឹងរើបឡើងវិញយឺតៗដែរ នៅពេលដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកងើបឡើងវិញបន្តិចម្តងៗ។ ផ្ទុយទៅវិញ ផ្នែកនានានៃវិស័យសេវា ដូចជាផ្នែកស្នាក់នៅ, ភោជនីយដ្ឋាន និងផ្នែកដឹកជញ្ជូន នៅតែបន្តរងការប៉ះទង្គិចខ្លាំងពីការធ្លាក់ចុះនៃទេសចរណ៍ក្នុងស្រុកនិងអន្តរជាតិ។ ការវិនិយោគផ្ទាល់ពីបរទេសនៅតែហូរចូលឥតដាច់ ព្រមទាំងជួយទ្រទ្រង់ដល់វិស័យក្រៅប្រទេសផងដែរ។

ទៅមុខទៀត ចក្ខុវិស័យសម្រាប់កំណើនរបស់កម្ពុជានៅតែប្រឈមនឹងភាពមិនប្រាកដប្រជាខ្លាំង ក្នុងនោះទ្រង់ទ្រាយ និង ល្បឿននៃដំណើររើបឡើងវិញនេះអាស្រ័យស្ទើរតែទាំងស្រុងទៅលើសភាពរបស់វីរុស និងទៅលើល្បឿននៃការចាក់វ៉ាក់សាំងការពារ។ របាយការណ៍ក៏បានពិនិត្យមើលសេណារីយោអវិជ្ជមានដែរ ដែលក្នុងនោះអាចថាកម្មវិធីចាក់វ៉ាក់សាំងមានភាពយឺតយ៉ាវ ហើយវិធានការបិទខ្ទប់ទូទាំងប្រទេសនៅតែមានញឹកញាប់និងអូសបន្លាយយូរ។ ក្រោមលក្ខខណ្ឌបែបនេះ សេដ្ឋកិច្ច តាមការព្យាករណ៍ នឹងមានកំណើនតែ ១ភាគរយ ប៉ុណ្ណោះ ក្នុងឆ្នាំ២០២១។

របាយការណ៍បច្ចុប្បន្នភាពនេះផ្តល់អនុសាសន៍ថា កម្ពុជាគួរតែចាត់វិធានការភ្លាមៗ ដើម្បីលើកកម្ពស់ភាពជឿជាក់របស់ទីផ្សារ តាមរយៈការពន្លឿនកម្មវិធីចាក់វ៉ាក់សាំង ទន្ទឹមគ្នានឹងការប្រឹងប្រែងទប់ស្កាត់ការឆ្លងវីរុស និង ការស្លាប់ ឱ្យមានប្រសិទ្ធភាពបន្តទៀត។ ដោយសារតែកម្ពុជានៅមានសមត្ថភាពហិរញ្ញវត្ថុល្មមដែរ រដ្ឋាភិបាលអាចបន្តការគាំទ្រដល់កម្មវិធីសង្គ្រោះ, ស្តារឡើងវិញ និងកំណើន ដោយធ្វើការកែលម្អបរិយាកាសធុរកិច្ចនិងវិនិយោគ, ផ្តល់កម្មវិធីគាំពារសង្គមនិងជំរុញការវិនិយោគសាធារណៈ និងកំណើនសេដ្ឋកិច្ចដែលគិតគូរដល់អ្នកក្រីក្រ។ ដើម្បីរក្សាបានស្ថិរភាពនៃវិស័យហិរញ្ញវត្ថុ ជារឿងសំខាន់មួយដែរដែលអាជ្ញាធររដ្ឋាភិបាល ត្រូវបន្តតាមដានឱ្យបានដិតដល់លើភាពងាយរងគ្រោះ ដែលអាចបណ្តាលមកពីការពុះកញ្ជ្រោលយូរពេករបស់វិស័យអចលនទ្រព្យ និង ការផ្តល់ឥណទានកាន់តែច្រើនឡើងចំពោះវិស័យសំណង។

លោកស្រី អ៊ិនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងការិយាល័យធនាគាពិភពលោកប្រចាំកម្ពុជា មានប្រសាសន៍ថាៈ “ដូចប្រទេសជាច្រើនទៀតនៅក្នុងតំបន់ដែរ កម្ពុជាបានរងការប៉ះទង្គិចខ្លាំងពីការធ្លាក់ចុះនៃតម្រូវការលើសកលលោកដោយសារតែកូវីដ១៩។ ប៉ុន្តែដំណឹងល្អនៅត្រង់ថា កម្ពុជាបានចាក់វ៉ាក់សាំងឱ្យមនុស្សក្នុងប្រទេសបានជាង ៣លាននាក់ រួចហើយ ដែលជាអត្រាខ្ពស់មួយនៅក្នុងតំបន់។”
លោកស្រីបានបន្ថែមទៀតថា៖ “ធនាគារពិភពលោកនៅតែបន្តធ្វើការជាមួយកម្ពុជា ដើម្បីជួយប្រទេសនេះបន្ថែមទៀត ក្នុងការប្រយុទ្ធនឹងការឆ្លងរាតត្បាតនៃវីរុសកូវីដ១៩ និងជួយស្តារសេដ្ឋកិច្ច និងសង្គមឱ្យមានភាពធន់រឹងមាំឡើងវិញ។”
របាយការណ៍នេះមានជំពូកពិសេសមួយពិនិត្យមើលទៅលើមេរៀនដែលគួររៀនសូត្របានពីកម្មវិធីអន្តរាគមន៍ផ្នែកសង្គម ដែលកម្ពុជាមិនត្រឹមតែដាក់ចេញយ៉ាងរហ័សប៉ុណ្ណោះទេ តែថែមទាំងពង្រីកនិងធ្វើឱ្យកាន់តែស៊ីជម្រៅទៀតផង ជាពិសេសកម្មវិធីផ្ទេរសាច់ប្រាក់ទៅឱ្យគ្រួសារក្រីក្រ។ កម្មវិធីផ្ទេរសាច់ប្រាក់នេះត្រូវបានបង្កើតឡើងនៅខែមិថុនា ឆ្នាំ២០២០ ហើយគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២១ មានគ្រួសារក្រីក្រជាង ៦៨៨ ០០០ គ្រួសារ ឬ ស្មើនឹង ១៩,៥ភាគរយ នៃចំនួនផ្ទះគ្រួសារសរុបទូទាំងប្រទេស ទទួលបានសាច់ប្រាក់ផ្ទេរពីរដ្ឋាភិបាល។

របាយការណ៍នេះបានរំលេចផងដែរនូវអនុសាសន៍គោលនយោបាយសំខាន់ៗមួយចំនួន សម្រាប់ទ្រទ្រង់ដល់ការរើបឡើងវិញរបស់សេដ្ឋកិច្ច មានដូចជាការដាក់ចេញវិធានការជំនួយផ្នែកសង្គម នៅក្រោយដំណាក់កាលរាតត្បាតជំងឺដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍កន្ត្រាក់ណាមួយ តាមរយៈការពង្រីកវិសាលភាពគ្របដណ្តប់របស់កម្មវិធី IDPoor, ការរៀបចំបង្កើតមូលដ្ឋានទិន្នន័យមួយសម្រាប់ជនដែលគួរទទួលបានការគាំទ្រពីកម្មវិធីសង្គម, និងការធ្វើយ៉ាងណាឱ្យមានតួអង្គច្រើនសម្រាប់ធ្វើការចែកចាយប្រាក់ឧបត្ថម្ភសង្គមដល់ជនក្រីក្រ។
របាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ចេញផ្សាយពីរដងក្នុងមួយឆ្នាំ ដោយផ្តល់ព័ត៌មានបច្ចុប្បន្នភាព ស្តីពីការវិវឌ្ឍរបស់ម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងដំណាក់កាលខ្លី និង មធ្យម៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ


