Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារីស្រស់ស្អាតម្នាក់នេះ​បង្ហាញ​អ្នក​​ដទៃ​បាន​ឃើញ «លទ្ធផលស្បែកគួរ​ឲ្យ​រន្ធត់» ​របស់​ខ្លួន បន្ទាប់​​ប្រើ​​ផលិត​ផល​​ឡេ​មួយ​នោះ

spot_img

នារីដ៏ស្រស់ស្អាតម្នាក់ នៅក្នុងប្រទេសថៃ ថ្មីៗនេះ បានសម្រេចចិត្ត​ចេញមុខមកបង្ហាញបទពិសោធន៍​ជីវិតរបស់នាង​ នៅលើ​បណ្តាញសង្គម ដើម្បី​ឲ្យ​អ្នកទាំង​អស់​គ្នាបានដឹង បន្ទាប់ពី​លទ្ធផល​ដ៏គួរ​ឲ្យខ្លាច​​នៃការ​ប្រើប្រាស់​ឡេ​​ធ្វើ​ឲ្យ​ស្បែក​សខុស ។

តាមរយៈគណនីហ្វេស នារីម្នាក់នោះឲ្យដឹងថា «ខ្ញុំបានកូម្មង់ឡេ​ដែលខ្ញុំ​ធ្លាប់​លាប ។ ខ្ញុំមានអារម្មណ៍​សពិត​មែន​ នៅ​ពេលដំបូង ។ ប៉ុន្តែបន្ទាប់ពីបានប្រើបានមួយរយៈធំ ស្រាប់តែមហន្ត​រាយ​បាន​កើតឡើង នោះគឺ​ស្នាមស្បែកបែក​​ឆ្នូតធំៗបានលេចចេញ​​​នៅលើស្បែកជើងដៃ, ដើមទ្រូង និងសូម្បី​កំប៉េះគូទ ។ ឃើញ​ស្ថានភាព​បែបនេះ ខ្ញុំពិត​ភ័យ​ព្រួយ​ខ្លាំងណាស់ ព្រោះ​បាន​​ប្រើប៉ះ​ចំ​ផលិត​មិនល្អ ខណៈការចំណាយ​លុយទិញក៏អស់ច្រើនទៀត» ។

ទោះយ៉ាងណា នាងមិនមានគំនិតអ្វី​អាក្រក់ ចង់វាយប្រហារក្រុមអ្នកលក់ឡេតាម Online ឡើយ ​ដោយ​គ្រាន់តែ​ក្រើនរម្លឹក​ដល់​អ្នក​ដែល​បាន​ស្បែ​កសប៉ុណ្ណោះ ។ ព្រោះថា មិនមែនតែ​រូបនាង​ទេ គឺមាន​អតិថិជន​ជាច្រើន​ទៀត ក៏បាន​ជួប​បញ្ហា​ដូចគ្នា​ដែរ បន្ទាប់​ពីបាន​ប្រើឡេនោះ ។​

នាងបានបន្តថា អ្នកខ្លះបានទទួចថា ពួកគេពុំបាន​ឆ្លង​កាត់​ពេល​វេលា​សម្រាល​កូន​ណា​មួយ​នោះទេ ប៉ុន្តែ ស្បែក​​ដែល​​ខូច​ទាំងនោះ​ មាន​សភាព​ខុសប្លែក​ខ្លាំង​​ជាង​ស្នាម​ស្បែក​បែក​​របស់​​អ្នក​​ទើប​សម្រាលកូនទៅទៀត ។

​នាងបន្តថា ឡេ​នោះ​ពណ៌​ស ប៉ុន្តែ ពួកគេ​ពុំបាន​ប្រាប់​ឈ្មោះ​យីហោ​ឡេ​នោះទេ ។ ហើយ​ខ្ញុំ​មិន​ហ៊ាន​និយាយ​ដែរ ព្រោះ​ខ្ញុំ​ខ្លាច​ម្ចាស់​យីហោ នឹងធ្វើ​ការចោទប្រកាន់ខ្ញុំ ។ ដូច្នេះ ខ្ញុំ​សូម​ព្រមាន​ដល់​នារីៗ​ទាំងឡាយ​ដែល​ចង់បាន​ស្បែ​កស​ឆាប់ បានដឹង​នូវ​មេរៀន​មួយ​នេះ ៕ ចន្ទី

spot_img
×