Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២០ ខែមីនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ការងារ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​តាម​បំណង​។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធ្លាក់ចុះ​, រង​សម្ពាធ​អំពី​លុយកាក់​។ មនោសញ្ចេតនា ក៏ដូចជា​លុយកាក់​ដែរ រឿង​មនោសញ្ចេតនា​របស់​អ្នក​ថ្ងៃនេះ​ក៏​ប្រែប្រួល​អាក្រក់ គួរ​មាន​ជំនឿ​ចំពោះ​គូស្នេហ៍​៕

​ឆ្នាំ​ឆ្លូវ ៖ ការងារ ដោយសារ​សភាព​ផ្លូវចិត្ត​មិនបាន​ល្អ ហេតុ​នេះ​ឥទ្ធិពល​ដល់​ប្រសិទ្ធភាព​ការងារ​។ លុយកាក់ ថ្ងៃ​នេះ​មិន​អំណោយផល​ល្អ​សម្រាប់​ការបញ្ចេញ​ទុន​រកស៊ី​។ មនោសញ្ចេតនា អ្នក​គួរ​ចេញ​ក្រៅ​មាន​ទំនាក់ទំនង​ឲ្យបាន​ច្រើនទើប​សង្ឃឹម​រកឃើ​ញ​ដៃគូ​សក្តិសម​សម្រាប់​ខ្លួន​។​

​ឆ្នាំ​ខាល ៖ ការងារ ធ្វើ​អ្វី​ត្រូវ​ប្រយ័ត្នប្រយែង បញ្ចៀស​មាន​កំហុស​ឲ្យគេ​ចាប់​ថ្នាក់បាន​។ លុយកាក់ ស្ថិរភាព ពុំមាន​បញ្ហា​អ្វី​គួរឲ្យ​បារម្ភ​។ មនោសញ្ចេតនា កក់ក្តៅ សុភមង្គល​។​

​ឆ្នាំ​ថោះ ៖ ការងារ​ជួប​រឿង​រំខាន​ច្រើន​ក្នុង​ការងារ​។ លុយកាក់ មាន​ខ្ទង់ចំណាយ​ពាក់ព័ន្ធ​ដល់​សុខភាព​មនុស្ស​ក្នុង​គ្រួសារ​។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​សមស្រប​សម្រាប់​ការបង្ហាញ​ទឹកចិត្ត​ចំពោះ​មនុស្ស​ដែល​ខ្លួន​លប​ស្រឡាញ់​។​

​ឆ្នាំ​រោង ៖ ការងារ អំណោយផល​ល្អ កើត​មាន​ឱកាស​សហកា​រ​រកស៊ី​ច្រើន​។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ប្រែប្រួល​សកម្ម មាន​អ្នក​ជួយ​ទំនុកបម្រុង​លុយកាក់ ។ មនោសញ្ចេតនា មិន​ល្អ​ប្រសើរ គួរលៃ​ពេលវេលា​សម្រាប់​គូស្នេហ៍​ឲ្យ​បាន​ច្រើន​ជាង​មុន​។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ប្រព្រឹត្តទៅ​ជា​ធម្មតា ពុំ​មាន​រឿង​អ្វី​ខុស​ប្រក្រតី លុយកាក់​ពុំ​មាន​ចំណូល​បន្ថែម​ដូច​ការ​ប្រាថ្នា​ចង់បាន​របស់​អ្នក​។ មនោសញ្ចេតនា​មិន​ល្អ​ប្រសើរ កុំ​បង្កើត​ថែម​ភាព​មួរ​ម៉ៅ​ដាក់​គ្នា​នាំឲ្យ​ឈាន​ទៅ​ប្រេះឆា​។​

​ឆ្នាំ​មមី ៖ ការងារ ត្រូវ​នឹងនរ​ប្រឈម​មុខ​ដោះស្រាយ រាល់​បញ្ហា​កើត​មាន​ក្នុង​ការងារ មិន​ត្រូវ​រត់គេច​ពី​ការពិត​ចំពោះមុខ​។ លុយកាក់ ទោះ​បី​ថ្ងៃនេះ​មាន​ត្រូវ​ចំណាយ​លុយកាក់​ខ្លះៗ​ដោយ​មិន​ដឹង​មុន តែ​ហិរញ្ញវត្ថុ​របស់​អ្នក​នៅ​តែ​ស្ថិរភាព​។ មនោសញ្ចេតនា ប្រយ័ត្ន​សម្តីសម្តៅ​ជាមួយ​គូស្នេហ៍ ត្រូវ​ចៀសវាង​ធ្វើឲ្យ​របួស​ផ្លូវចិត្ត​គេ​។​

​ឆ្នាំ​មមែ ៖ ការងារ​ជួប​ឧបសគ្គ​ច្រើន ត្រូវ​នឹងនរ​ដោះស្រាយ​។ លុយកាក់ ថ្ងៃ​នេះ​ត្រូវ​ប្រយ័ត្ន​បាត់​របស់របរ លុយកាក់​។ មនោសញ្ចេតនា កើតមាន​ទំនាស់ ការឈ្លោះប្រកែក​គ្នា​យ៉ាង​តានតឹង​។​

​ឆ្នាំ​វក ៖ ការងារ ទោះបី​មាន​មនុស្ស​ចង់​ប៉ែង​ជើង​អ្នក តែ​គ្រប់យ៉ាង​អ្នក​នៅ​តែ​អាច​ដោះស្រាយបាន​យ៉ាង​រលូន​។ លុយកាក់ ត្រូវ​រក្សា​កាបូប​ប្រាក់​ឲ្យ​ជាប់​និង​មិន​ត្រូវ​ចាយវាយ​ខ្ជះខ្ជាយ​។ មនោសញ្ចេតនា មាន​ឱកាស​រក​ឃើញ​គូស្នេហ៍​។​

​ឆ្នាំ​រកា ៖ ការងារ ប្រព្រឹត្ត​ទៅ​ត្រូវ​តាម​គម្រោងការ​។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ធម្មតា ពុំ​មាន​អ្វី​គួរ​ឲ្យ​ខ្វាយខ្វល់​។ មនោសញ្ចេតនា គួរ​មាន​ការទុកចិត្ត​ទៅវិញទៅមក​ក្នុង​រឿង​មនោសញ្ចេតនា មិន​ត្រូវ​ស្តាប់​ពាក្យ​ចចាមអារ៉ាម​ពី​ក្រៅ​។​

​ឆ្នាំចរ ៖ ការងារ ត្រូវ​សម្តែង​ភាពស្មោះត្រង់​ចំពោះ​មនុស្ស​ជុំវិញខ្លួន​ដើម្បីឲ្យ​ការងា​ររបស់​អ្នក​រីកចម្រើ​ន​ទៅ​មុខ​។ លុយកាក់ ចេះ​ក្តាប់​ឱកាស​ល្អ​ចំពោះ​មុខ​។ គួរ​បើក​ចិត្តឲ្យទូ​លាយ​កុំ​ហួងហែង​ចំពោះ​គូស្នេហ៍ ទើប​ស្នេហា​អ្នក​ទាំង​២ មិន​ល្អក់កករ​។​

​ឆ្នាំ​កុរ ៖ ការងារ ប្រយ័ត្ន​មាន​អ្នក​ចង់​រុកកួន​អ្នក​ពី​ក្រោយខ្នង​។ លុយកាក់ ស្ថិរភាព ចំណូល​មាន​ជា​ទៀងទាត់ ។ មនោសញ្ចេតនា កុំ​យក​រឿង​មិន​សប្បាយ​ចិត្ត​ពី​ក្រៅ​មក​ឲ្យ​ប៉ះពាល់​ដល់​មនោសញ្ចេតនា​អ្នក​និង​គូស្នេហ៍​៕​

spot_img
×