Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សឹងពុំជឿនឹងកម្រងវីដេអូធ្វើការតាំងពី (១៩៩៦​-​២០១៨) របស់​​អ្នក​​រាយ​​ការណ៍​​ព័ត៌មាន​អាកាស​ធាតុ​ម្នាក់​នេះ ព្រោះ​មើល​ទៅ​ហាក់​ដូច​មាន​វ័យ​ត្រឹម​២២​ឆ្នាំ

spot_img

​ស្ត្រី​អ្នករាយការណ៍​ព័ត៌មាន​អាកាសធាតុ​ជនជាតិ​ចិន​ម្នាក់ បានធ្វើ​ឲ្យ​អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​មានការ​ភ្ញាក់ផ្អើល សឹងតែ​ពុំគួរ​ឲ្យ​ជឿ​តែម្តង បន្ទាប់ពី​កម្រង​វីដេអូ នៃ​ពេលវេលា​ធ្វើ​ការងារ​របស់​នាង អស់​រយៈពេល​ជាង​២​រ​ទសវត្សរ៍​មកនេះ បានបង្ហាញ​ឲ្យ​ឃើញជាក់ស្តែង​ថា នាង​មិន​ចាស់​ទាល់តែសោះ ។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា អ្នកនាង Yang Dan ដែលជា​អ្នករាយការណ៍​ព័ត៌មាន​ម្នាក់ ធ្វើការ​នៅ​ស្ថានីយ៍ទូរទស្សន៍​អាកាសធាតុ​រដ្ឋ​ចិន អស់​រយៈពេល​ជាង ២២ ឆ្នាំ មកហើយ ។ ហើយ​បើ​យោងតាម​គេហ​ទ័​ព័រ​រដ្ឋាភិបាល​ចិន នោះ​អ្នកនាង Dan កើត​នៅក្នុង​ខែវិច្ឆិកា ឆ្នាំ ១៩៧៣ និង​សព្វថ្ងៃនេះ នាង​មាន​អាយុ ៤៤ ឆ្នាំ ហើយ ។​

Dan ទទួលបាន​សញ្ញាបត្រ ពី​វិទ្យាស្ថាន​ព្យាករណ៍​អាកាសធាតុ​ប៉េកាំង នៅក្នុង​ឆ្នាំ​១៩៩៦ និង​បាន​កំពុង​បម្រើ​ការងារ​ឲ្យ​ស្ថានីយ៍ទូរទស្សន៍​កណ្តាល​ចិន ចាប់តាំងពី​ឆ្នាំ​១៩៩៦ ។

​ពេលវេលា​ទាំងអស់ ក្នុង​ដំណើរ​ជីវិត​របស់​នាង ក្នុងនាម​ជា​អ្នករាយការណ៍​ព័ត៌មាន​អាកាសធាតុ​នេះ ត្រូវបាន​ចងក្រង​ជា​ខ្សែ​វីដេអូ ដោយ​ក្រុម​ផលិតកម្ម​វិធី​ទូរទស្សន៍​របស់​នាង ហើយ​វា​ក៏បាន​ល្បី​សុះសាយ​នៅលើ​អ៊ី​ន​ធើរ​ណេ​តផងដែរ ។​

​ទោះយ៉ាងណា អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ជាច្រើន មិន​ជឿ​នឹង​កម្រង​វីដេអូ​អស់​រយៈពេល ២២ ឆ្នាំ របស់​នាង​ឡើយ ព្រោះ​ពួកគេ​បាន​គិតថា វីដេអូ​ទាំងនោះ​ហាក់ដូច​ធ្វើឡើង​ក្នុង​ថ្ងៃ​ដដែលៗ ព្រោះ​ផ្ទៃមុខ​របស់ Dan សឹងតែ​ពុំមាន​ការផ្លាស់ប្តូរ​ទាល់តែសោះ ពេញ​រយៈពេល​ប៉ុន្មាន​កន្លងមកនេះ ។ ប៉ុន្តែ ជាការ​ពិតណាស់ អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ជាច្រើន បា​និយាយ​តាម​ការមើលឃើញ​ជាក់ស្តែង​ថា រូប​សម្រស់​របស់ Dan គយគន់​ទៅ​ក្មេង​ជាង​វ័យ​សព្វថ្ងៃ​តែម្តង ៕​ ចន្ទី

  

spot_img
×