តំណាងកងទ័ពអាមេរិកអះអាងថា កងកម្លាំងនេះនៅតែបន្តប្រតិបត្តិការត្រៀមបម្រុងផ្នែកយោធា បំណងបង្ការទុកជាមុនក្នុងករណីដែលបណ្តាវិធានការការទូតពុំមានការលូតលាស់ក្នុងរឿងកូរ៉េខាងជើង។
ពលទាហានអាមេរិកចូលរួមហ្វឹកហាត់
ក្នុងជំនួបប្រឹក្សាយោបល់ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន Itsunori Onodera នៅថ្ងៃទី១៩ មីនា មេបញ្ជាការកងទ័ពជើងអាមេរិកនៅសមុទ្រប៉ាស៊ីហ្វិក David Berger ឲ្យដឹងថា វានៅតែមានតម្រូវការចាំបាច់បង្កសម្ពាធលើផ្នែកការទូតជាមួយកូរ៉េខាងជើង សូម្បីតែជំនួបកំពូលរវាងអន្តរកូរ៉េ និងកូរ៉េខាងជើងជាមួយអាមេរិក ត្រៀមចាប់ផ្តើមក្តី ។
មេបញ្ជាការរូបនេះប្រកាសថា ៖ “ឧទាហរណ៍ ប្រសិនបើវិធានការការទូតគ្មានការលូតលាស់នោះយោធាចាំបាច់ត្រូវមានវិធានការអ្វីមួយ។ ហេតុនេះយើងខ្ញុំតែងរក្សាជាប្រចាំនូវស្ថានភាពត្រៀមប្រតិបត្តិការ”។
ចំណែកប្រធានាធិបតីក្រសួងការពារជាតិជប៉ុន Onodera វិញក៏លើកឡើងវិញដែរថា ចាំបាច់ត្រូវបង្កើនសម្ពាធបំណងឲ្យជំនួបកំពូលទទួលបានលទ្ធផលល្អ។ ព្រមជាមួយនោះលោកសង្កត់ធ្ងន់ថា អាមេរិក និងកូរ៉េខាងត្បូងចាំបាច់ត្រូវបន្តការធ្វើសមយុទ្ធរួម តាមផែនការសំដៅបង្កសម្ពាធខ្ពស់បំផុតទៅលើកូរ៉េខាងជើង៕ សូយន