Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះបញ្ជី​ប្រកាសនីយបត្រ​តក្កកម្ម​សឹង្ហ​បុរី​នៅ​កម្ពុជា ពាក់ព័ន្ធ​កិច្ច​ការពារ​កម្មសិទ្ធិបញ្ញា ដល់​វិស័យ​ឯកជន​

spot_img

​សៀមរាប​ ៖ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​នូវ​ចំណេះដឹង​ពាក់ព័ន្ធ​កិច្ច​ការពារ​កម្មសិទ្ធិបញ្ញា ដល់​វិស័យ​ឯកជន អ្នក​ច្នៃប្រឌិត ម្ចាស់​សហគ្រាស សាស្ត្រាចារ្យ មេធាវី ភ្នាក់ងារ​កម្មសិទ្ធិបញ្ញា មន្ត្រីរាជការ ឲ្យ​យល់ដឹង​អំពី​សារប្រយោជន៍ នៃ​ការចុះបញ្ជី​ប្រកាសនីយបត្រ​តក្កកម្ម​សឹង្ហ​បុរី​នៅ​កម្ពុជា សិក្ខាសាលា ស្តី​ពី​ការចុះបញ្ជី​ប្រកាសនីយបត្រ​តក្កកម្ម​សឹង្ហ​បុរី​នៅ​កម្ពុជា ត្រូវបាន​ប្រារព្ធ​ធ្វើឡើង នៅ​ថ្ងៃ​ចន្ទ​ទី ១៩ ខែ​មីនា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព លោក​ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម នៅ​ទីស្តីករក្រសួង ។​

​លោក Daren Tang ប្រធាន​អង្គភាព​កម្មសិទ្ធិបញ្ញា​សឹង្ហ​បុរី (IPOS)​បានបង្ហាញ ការចាប់អារម្មណ៍ ដោយ​បាន​លើកឡើង ពី​កិច្ច​សហ ប្រតិបត្តិការ​ល្អ​ជាមួយ​ដៃគូ​កម្ពុជា ស្តែង​ឡើង​នូវ​លទ្ធផល​គួរ​ជាទី​គាប់​ចិត្ត ។ ជាពិសេស សិក្ខាសាលា​នេះ​បាន រៀបចំ​ឡើង​លើ​ទឹកដី​អង្គរ ដែល​សម្បូរណ៍​ដោយ​ប្រាង​ប្រាសាទនានា បន្សល់ទុក ដោយ​ស្នាដៃ​របស់​បុព្វបុរស​ខ្មែរ មិន​អាច​កាត់ថ្លៃ​បាន ។​

​លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន បញ្ជាក់ថា​៖​នេះ​ជា​លើក​ទី​១ ដែល​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​សហការ​ជាមួយ​អង្គ ភាព​កម្មសិទ្ធិ​បញ្ញា​សឹង្ហ​បុរី បាន រៀបចំ​សិក្ខាសាលា​នេះ​ឡើង នៅ​ខេត្ត​សៀមរាប ក្នុង​គោលបំណង​ផ្សព្វផ្សាយ​នូវ​ចំណេះដឹង​ពាក់ ព័ន្ធ​កិច្ច​ការពារ​កម្មសិទ្ធិបញ្ញា ដល់​វិស័យ​ឯកជន អ្នក​ច្នៃប្រឌិត ម្ចាស់​សហគ្រាស សាស្ត្រាចារ្យ មេធាវី ភ្នាក់ងារ​កម្មសិទ្ធិបញ្ញា មន្ត្រី រាជការ ឲ្យ​យល់ដឹង​អំពី សារប្រយោជន៍​នៃ​ការចុះបញ្ជី​ប្រកាសនីយបត្រ​តក្កកម្ម​សឹង្ហ​បុរី​នៅ​កម្ពុជា ។ ក្នុងនោះ​ក៏​បាន​ស្វែងយល់​ពី​កិច្ច​ការពារ​កម្មសិទ្ធិបញ្ញា សម្រាប់​ការធ្វើ​អាជីវកម្ម ជៀសវាង​ការ លួច​ចម្លង​ពី​អ្នក​ដ៏​ទៃ ។​

​លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ថ្លែងអំណរគុណ ចំពោះ IPOS ជាពិសេស លោក​បណ្ឌិត Daren Tang ប្រធាន​អង្គភាព​កម្ម សិទ្ធ​បញ្ញា​សឹង្ហ​បុរី ដែល​បាន​ដឹកនាំ​គណៈប្រតិភូ ដើម្បី​មក​ចូល រួម​កិច្ចប្រជុំ​ជាន់​ខ្ពស់​លើ​ក​ទី​៧​ស្តីពី​កិច្ច​សហ ប្រតិ បត្តិការ​កម្មសិទ្ធិបញ្ញា​ទ្វេភាគី រវាង​ក្រសួង​ឧស្សាហកម្ម និង ជាមួយ IPOS ហើយ​លោក​បន្តថា “​ភាគី​ទាំងពីរ គឺ​រូប​ខ្ញុំ និង​លោក​បណ្ឌិត Daren Tang បាន​ចុះហត្ថលេខា​ស្តីពី កំណត់ហេតុ​នៃ​កិច្ចប្រជុំ​ជាន់ខ្ពស់​លើក ទី​៧​ស្តីពី​កិច្ចសហប្រតិបត្តិកា​រ​កម្មសិទ្ធិបញ្ញា​ទ្វេភាគី រវាង​ក្រសួង​ឧស្សា ហកម្ម និង ជាមួយ IPOS ហើយ​រសៀល​នេះ លោក​បាន​ឆ្លៀត ពេល​ចូលរួម​ធ្វើ​បទ​បង្ហាញ​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ចំណេះដឹង​អំពី​ការចុះបញ្ជី​ទទួល ស្គាល់​ប្រកាសនីយបត្រ​សឹង្ហ​បុរី​នៅ​កម្ពុជា ជូន​ដល់​អង្គ​សិក្ខាសាលា​នា​ពេល​បន្តិចទៀតនេះ​។​

ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម យល់ឃើញថា ប្រព័ន្ធ​នៃ​ការចុះបញ្ជី​ការពារ​កម្មសិទ្ធិបញ្ញា​ជា​មូលដ្ឋានគ្រឹះ​មួយ​ដ៏​សំខាន់ និង​ផ្តល់​ភាពកក់ក្តៅ និង​ទំនុកចិត្ត​យ៉ាងរឹងមាំ អ្នក វិនិយោគ​ជាពិសេស សហគ្រិន​នៃ សហគ្រាស​ធុន​តូច និង​មធ្យម អ្នកសិក្សា​ស្រាវជ្រាវ និង​តក្កករ ដែល​បាន ប្រើប្រាស់​បញ្ញា និង​ទេព​កោសល​ផ្ទាល់ខ្លួន ដើម្បី​ច្នៃប្រឌិត​បង្កើត​ផលិតផល​ថ្មីៗ ក្នុងការ ប្រកួតប្រជែង​ផលិតផល​លើ​ទីផ្សារ​ក្នុងប្រទេស តំបន់ និង​អន្តរជាតិ ជៀសវាង​ការ​លួច​ក្លែងបន្លំ ផលិតផល ដែល​ចុះបញ្ជី​ការពារ​កម្មសិទ្ធិបញ្ញា​រួចហើយ “​។​

​លោក​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​ថា​៖ ក្រសួង​បាន​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គភាព​កម្មសិទ្ធិ​បញ្ញា​អន្តរជាតិ​ជាច្រើន រួម មាន​៖ ជាមួយ​ប្រទេស​សឹង្ហ​បុរី ជប៉ុន សហគមន៍​អឺរ៉ុប និង​កំពុង​ដំណើរការ​សហប្រតិបត្តិ​ការ​ជាមួយ ប្រទេស​ចិន និង​កូរ៉េ ក្នុង​គោល បំណង ជំរុញ​កិច្ច​ការពារ​កម្មសិទ្ធិបញ្ញា​នៅ​កម្ពុជា​យើង​ឲ្យ​ដំណើរការ​ទៅ​បានរ​លូន ក្នុង​ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​មាន​ការខ្វះ ខាត​អ្នក ជំនាញ ក្នុង​ការត្រួតពិនិត្យ​និង​វាយ តម្លៃ​ការផ្តល់​ប្រកាសនីយបត្រ​តក្កកម្ម ។ ជា​លទ្ធផល​ដែល​ទទួលបាន​ពី​កិច្ចសហប្រតិបត្តិការ​នេះ គឺ​ផ្តល់​លទ្ធភាព​ឲ្យ​យើង​ទទួលបាន ពាក្យស្នើសុំ​ការពារ​ប្រកាសនីយបត្រ​តក្កកម្ម​ច្រើន​បង្កើន​ប្រាក់ចំណូល និង​អាច​ទទួល​បាន​ការ វិនិយោគ​បច្ចេកវិទ្យា​ថ្មីៗ​ច្រើន​ទៀត ។​

​ដោយឡែក ក្នុងឱកាស​ថ្លែង​បិទ​សិក្ខាសាលា នា​ថ្ងៃ​ដដែល​នោះ លោក​ទេសរដ្ឋមន្ត្រី បាន វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​សិក្ខា សាលា ដែល​មាន​សិក្ខាកាម​ចូលរួម​យ៉ាង​ផុលផុស រួម​ទាំង​មាន​សំណួរ ចម្លើយ ហើយ​បញ្ចប់​ដោយ​លទ្ធផល​ល្អ​ប្រសើរ និង​បង្ហាញ​នូវ​ការ​បន្ត ពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​ទៅមុខទៀត ជាមួយ​ប្រទេស​សឹង្ហ​បុរី ដែលជា​ប្រទេស​មាន​ការរីកចម្រើន​ផ្នែក​កម្មសិទ្ធិបញ្ញា ។ ចំណុច​នេះ លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ឲ្យ​កម្ពុជា​យក​គំរូ​តាម​ប្រទេស​សឹង្ហ​បុរី ដែល​បាន​បណ្តុះ​គំនិត​ប្រជា​ពល រដ្ឋ​តាំងពី​ក្មេងៗ​ពេល​ពួកគេ​នៅ​សាលា​ឲ្យមាន​គំនិត មិន​ទទួលស្គាល់​អ្នក​លួច​កម្មសិទ្ធិបញ្ញា និង​មិន​ទិញ​របស់​ក្លែងក្លាយ ដែល​លួច​កម្មសិទ្ធិបញ្ញា​របស់​គេ​ឡើយ ។ ជាមួយគ្នានេះ ស្នើសុំ​ឲ្យ​អ្នកវិនិយោគ និង​សហគ្រិន​នៅ​កម្ពុជា ជួយ​អំពាវនាវ​ឲ្យ​អ្នកវិនិយោគនៅ​ក្រៅប្រទេ​សមក​បណ្តាក់ទុន នៅ​កម្ពុជា​ឲ្យ​កាន់តែ​ច្រើន​ថែម​ទៀត ពីព្រោះ​កម្ពុជា​មាន​ច្បាប់​កម្មសិទ្ធិ​បញ្ញា មាន​ប្រព័ន្ធ​កម្មសិទ្ធិបញ្ញា ដែល​អាច​ការពារ​គ្រប់​អ្នកវិនិយោគ ដែល​មក​វិនិយោគ ហើយ​ចង់​ការពារ​ស្នាដៃ​ជា​របប​គំហើញ​របស់​ពួកគេ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

  

spot_img
×