ភ្នំពេញ ៖ ក្រសួងបរិស្ថាននឹងរៀបចំទិវាមួយម៉ោងសម្រាប់ភពផែនដីក្រោមប្រធានបទផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងផែនដី។
ព្រឹត្តិការណ៍នេះប្រារព្ធឡើងនៅបរិវេណមុខទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង១៧:៣០-៨:៣០ យប់។
កម្មវិធីនេះធ្វើឡើង ដើម្បីផ្សព្វផ្សាយដល់សាធារណជនទូទៅ អ្នកសារព័ត៌មាន ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានា ក្នុងន័យបង្កើនការយល់ដឹងអំពីវិស័យបរិស្ថាន ដើម្បីឈានទៅរកការចូលរួមពីប្រជាពលរដ្ឋម្នាក់ៗ ក្នុងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងលើកទឹកចិត្តដល់យុវជនឲ្យចូលរួមយ៉ាងសកម្មក្នុងកិច្ចគាំពារបរិស្ថានរួមទាំងផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងវិស័យឯកជនឲ្យមានការគិតគូរ និងចូលរួមថែរក្សាបរិស្ថាននៅកម្ពុជា៕ ដោយ៖បញ្ញាស័ក្តិ