Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​កុងតឺន័រ ម្ចាស់​ងងុយដេក​បើក​បុក​បង្កាន់ដៃស្ពាន សំណាងល្អ​មិន​បង្កឲ្យមាន​គ្រោះថ្នាក់

ស្វាយរៀង ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ដោយសារ​រថយន្ត​កុងតឺន័រ​បាន​បុក​បង្កាន់ដៃស្ពាន​ប្រសូត្រ​តែ​សំណាងល្អ​មិន​បង្ករ​អោយមាន​អ្នករងរបួស​។ ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​២០​នាទី​ព្រឹក ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០១៨ ស្ថិតក្នុង​ភូមិ​ទួល​អង្គប់​ឃុំ​សំបួរ​ស្រុក​ស្វាយទាប​ខេត្ត​ស្វាយរៀង​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយទាប​បាន​ប្រាប់​អោយដឹងថាៈ​អ្នកបើកបរ​រថយន្ត​កុងតឺន័រ​មានឈ្មោះ ចាន់ វ៉ន ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ មុខរបរ បើកបរ​រថយន្ត បច្ចុប្បន្ន​រស់នៅ​ភូមិ​ទឹកថ្លា ឃុំ​គី​រី​មានជ័យ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ គ្មាន​របួស​បាន​បើកបរ​រថយន្ត​ក្នុង ទិសដៅ​ពី​លិច ទៅ​កើត លុះ​មកដល់​ចំណុច​កើត​ក៏បាន​រេ​ចង្កូត​រថយន្ត​មក​ទិស​ខាងឆ្វេង​ដៃ​សង្ស័យ​បណ្តាលមកពី​ងងុយដេក​មួយភាំង​ស្រាប់តែ​បុក​បង្កា​ន់​ស្ពាន​ប្រសូត្រ​ប៉ែក​ខាង​លិច​ស្ពាន​ប៊ិះ​ធ្លាក់​ព្រែក​និង​ប៊ិះ​បុក​ផ្ទះ​អ្នកស្រុក​ធ្វើ​អោយ​ម្ចាស់ផ្ទះ​មាន​ភិតភ័យ​យ៉ាងខ្លាំង​ផ្អើល​ទាំង​ព្រឹក​។​

​ប្រភព​ដដែល​បាន​បន្ត​ទៀតថាៈ​បច្ចុប្បន្ន​អ្នកបើ​កបរ​រថយន្ត​បង្កហេតុ​ត្រូវបាន​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយទាប​ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិ​វិធី មូលហេតុៈ​ដែល​បង្ក​ឱ្យមាន​គ្រោះថ្នាក់​នេះ​គឺ​អ្នកបើកបរ​រថយន្ត ងងុយដេក​៕ វ៉ៃកូ​

×