Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុស​ម្នាក់​បាញ់​បងស្រី​ខ្លួន​ស្លាប់ ដោយសារ​ឈ្លោះ​គ្នា​រឿង​ដៃ​ហ្គេម​

​ក្មេងប្រុស​អាយុ ៩​ឆ្នាំ​ម្នាក់​ បាន​ទៅ​យក​កាំភ្លើង​ពី​ក្នុង​បន្ទប់​ឪពុក​ម្តាយ​របស់​ពួកគេ រួច​បាញ់​បងស្រី​​អាយុ ១៣​ឆ្នាំ​ស្លាប់ ក្រោយ​ពេល​ពួកគេ​ទាំង​ពីរ​នាក់​ឈ្លោះ​ដណ្តើម​ដៃ​ហ្គេម​គ្នា​។ នេះ​បើ​តាម​ការ​ចេញ​​ផ្សាយ​របស់ CNN នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​។​

​អាជ្ញាធរ​បញ្ជាក់ថា ការ​ហេតុណ៏​ក្មេងប្រុ​សបាញ់​បងស្រី​ខ្លួនឯង​នេះ កើតឡើង​កាលពី​ចុង​សប្តាហ៏​មុន​​នៅ​តំបន់ Monroe County ស្ថិត​ក្នុង​រដ្ឋ Mississippi សហរដ្ឋ​អា​មេ​រិច ខណៈ​ដែល​ម្តាយ​របស់​ពួក​​គេ​កំពុង​រៀបចំ​អាហារ​ពេល​ល្ងាច​នៅក្នុង​ផ្ទះបាយ​។​ ​ក្មេង​ប្រុស​នោះ​បាន​យក​កាំភ្លើង​ពី​តុ​តូច​មួយ​ក្បែរ​គ្រែ រួច​បាន​បាញ់​បងស្រី​របស់​ខ្លួន​ចំ​ក្បាល ខាងក្រោយ​។​

​ក្រោយ​ទទួលរង​ការបាញ់​ពី​ក្មេងប្រុស ក្មេងស្រី​រងគ្រោះ​ត្រូវបាន​គេ​ដឹក​ទៅកាន់​មន្ទីរពេទ្យ​កុមារ Le Bonheur ប៉ុន្តែ​នាង​បាន​ស្លាប់​នៅ​ទីនោះ​ទេ​ម្តង​។​

​រហូតមកដល់​ពេលនេះ អាជ្ញាធរ​កំពុងធ្វើការ​ស៊ើបអង្កេត ហើយ​មិនទាន់​មាន​ការចោទប្រកាន់​អ្វី​នៅ​ឡើយ​នោះ​ទេ​៕ សុភ័ក្ត្រ

×