បុរសម្នាក់នៅក្នុងប្រទេសចិន បានធ្វើឲ្យកូនស្រីអាយុ ២ ឆ្នាំ របស់ខ្លួនរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីធ្វើតាមការសម្តែងឆ្កួតៗដ៏ប្រឈមនឹងគ្រោះថ្នាក់ ដោយព្យាយាមលើកកូនស្រីបង្វិលខ្លួនទៅក្រោយ ដែលគាត់បានមើលតាមវីដេអូអនឡាយ ។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជាឪពុកម្នាក់រស់នៅក្នុងទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន បានធ្វើឲ្យកូនស្រីរបស់គាត់រងរបួសធ្ងន់ធ្ងរ បន្ទាប់ពីគាត់បានព្យាយាមសម្តែងលើកនាងបង្វិលខ្លួនឡើងលើ តែពុំបានសម្រេចដូចបំណង បណ្តាលឲ្យនាងធ្លាក់បត់កទៅនឹងដី រងរបួសឆ្អឹងខ្នងគួរឲ្យអាសូរ ។
វេជ្ជបណ្ឌិត Wu Ji នៅមន្ទីរពេទ្យ Wuhan Children’s Hospital បានប្រាប់ថា៖ «នាងតូចនោះពុំអាចកម្រើកដងខ្លួនបានទេ ជាពិសេសដៃទាំងពីររបស់នាង ។ ហើយជើងរបស់នាងក៏គ្មានកម្លាំងនៅក្នុងសាច់ដុំផងដែរ» ។
ឪពុករូបរូបនេះ ដែលពុំត្រូវបានប្រាប់ឈ្មោះ បានកំពុងធ្វើវីដេអូមួយដែលបានឃើញនៅលើ Douyin ដែលជាកម្មវិធីដ៏ពេញនិយមមួយ ដែលត្រូវបានអ្នកប្រើប្រាស់ចែករំលែកជាវីដេអូខ្លីៗ ។
ទាក់នឹងករណីដ៏រន្ធត់នេះ វេជ្ជបណ្ឌិតក៏បានព្រមានប្រឆាំងទៅនឹងសកម្មភាពសម្តែងដ៏ប្រឈមនឹងគ្រោះថ្នាក់នេះ ដែលធ្វើតាមការមើលឃើញតាមរយៈវីដេអូចែករំលែកនៅលើអនឡាញនេះទេ ។
គេក៏ពុំបានដឹងច្បាស់ថា ក្មេងស្រីនោះបានជាសះស្បើយពីរបួសដ៏ធ្ងន់ធ្ងររបស់នាង ឬ ក៏យ៉ាងណានោះ ៕ ចន្ទី