Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរសម្រេចផ្អាកការលក់ដូរទំនិញ ជាបណ្ដោះអាសន្ន នៅផ្សារអូឡាំពិក ក្រោយមានផ្ទុះកូវីដ១៩សារជាថ្មី

spot_img

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ លោក នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ អមដំណើរដោយលោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ដោយបានចុះផ្ទាល់ ក្នុងការតាមដានស្រាវជ្រាវ ធ្វើប្រតិបត្តិការ យកសំណាក លើបងប្អូនអាជីវករផ្សារអូឡាំពិក ក្រោយមានផ្ទុះcovid-19 សារជាថ្មី ។

ផ្សារអូឡាំពិក ដែលមានទីតាំងស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានសម្រេចផ្អាកដំណើរការជាបណ្តោះអាសន្ន។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធ ជាមួយនឹងអាជីវករផ្សារអូឡាំពិក សូមអញ្ជើញទៅយកសំណាក នៅវិទ្យាល័យទួលស្វាយព្រៃ និងមេត្តាដាក់ខ្លួនឱ្យនៅដាច់ដោយឡែក អនុវត្តតាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល និងតាមដានសុខភាព របស់ខ្លួនជាប្រចាំ ហើយក្នុងករណីមានការសង្ស័យ សូមទៅយកសំណាកវិភាគរកមេរោគ នៅទីតាំងដែលនៅជិតកន្លែងខ្លួនរស់នៅបំផុត ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×