Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាងអចិន្ត្រៃយ៍កម្ពុជា ៖ មេរោគកូរ៉ូណាកាចសាហាវ ប៉ុន្តែព័ត៌មានក្លែងក្លាយ និងការផ្សាយព័ត៌មានមិនពិត បង្កគ្រោះថ្នាក់មិនចាញ់ជំងឺនេះដែរ

spot_img

ហ្សឺណែវ ៖ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជា អាន សុខខឿន បានចូលរួមថ្លែងបទអន្តរាគមន៍ នៅក្នុងកិច្ចសន្ទនាអន្តរកម្មស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិទទួលបានសេរីភាពនៃគំនិត និងការសម្តែងមតិ។

តំណាងអចិន្រ្តៃយ៍កម្ពុជាបានគូសបញ្ជាក់ថា ”មេរោគកូរ៉ូណាវីរុសគឺជាជំងឺដ៏កាចសាហាវ ប៉ុន្តែព័ត៌មានក្លែងក្លាយនិងការផ្សាយព័ត៌មានមិនពិតក៏បង្កគ្រោះថ្នាក់មិនចាញ់ជំងឺនេះដែរ។ ដើម្បីប្រឆាំងនឹងព័ត៌មានមិនពិត យើងត្រូវចេញផ្សាយនូវការពិត។

ឯកអគ្គរាជទូត បានបញ្ជាក់ថា ដើម្បីសម្រេចបានគោលដៅនេះ កម្ពុជាបានផ្ដល់អាទិភាពដល់អ្នកសារព័ត៌មាន នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្ត ចាប់តាំងពីខែកុម្ភៈ ដើម្បីធានាបានថា អ្នកសារព័ត៌មានអាចបំពេញការងារជួរមុខរបស់ខ្លួន ដោយសុវត្ថិភាព និងបន្តផ្ដល់ព័ត៌មានពិតជូនសាធារណជន ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ”៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×