Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាគហ៊ុន ៣ ធ្លាក់ចុះ ខណៈ ៤ ទៀតកើនឡើង

ភ្នំពេញ ៖ ភាគហ៊ុន កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានធ្លាក់ចុះ ៦២០៛ ក្នុងមួយហ៊ុននៅថ្ងៃនេះ មកត្រឹម ១៤.១៦០៛។ ភាគហ៊ុន ហ្ក្រេនធ្វីន (GTI) និងអេស៊ីលីដា (ABC) ក៏បានធ្លាក់ចុះបន្តិចបន្តួចផងដែរ ចំនួន ២០៛ និង ៨០៛ រៀងគ្នា មកត្រឹម ៤.០៨០៛ និង ១២.៩០០៛។

ផ្ទុយមកវិញ ភាគហ៊ុនដែលនៅសល់ទាំងបួន បានកើនឡើងចន្លោះពី ១០៛ ដល់ ១៤០៛ ក្នុងមួយហ៊ុន ដោយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) បានបិទនៅថ្លៃ ៧.១២០៛ កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) នៅថ្លៃ ១៥.៣០០៛ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) នៅ ២.១៩០៛ និងផេសថិក PEPC នៅ ៣.១៨០៛។

យ៉ាងណាមិញ សន្ទស្សន៍ ផ.ម.ក. បានថយចុះ ០,៩៦% មកត្រឹម ៥៤៧,០៥ ពិន្ទុ។ ទំហំជួញដូរសរុបមានចំនួនប្រមាណ ២ ប៊ីលានរៀល៕
រក្សាសិទ្ធិដោយ៖CEN

×