Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន២នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូជ្រុលទៅបុកពីក្រោយ កុងតឺន័រចតចោល នៅលើចិញ្ចើមផ្លូវ

កណ្តាល ÷ យុវជន៣នាក់បានជិះម៉ូតូឌុបគ្នា ក្នុងលឿនលឿនខ្វះការប្រុងប្រយ័ត្ន បានជ្រុលចង្កូតទៅបុកពីក្រោយរថយន្តកុងតឺន័រ ចតចោលនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យស្លាប់ម្នាក់នៅកន្លែង កើតហេតុ និងម្នាក់ទៀតស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ សំណាងល្អអ្នករួមដំណើរពីក្រោយម្នាក់ទៀត គ្រាន់តែរបួសស្រាល ចំណែកតៃកុងរថយន្ត បានបើកទ្វារចុះគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើង កាលពីវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ចំណុចផ្សារគគីរ ស្រុកគៀនស្វាយ ខេត្តកណ្តាល។

សពមានឈ្មោះ វាចារ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ផ្នែកបោចមាន់ មានស្រុកកំណើតនៅស្រុកគៀនស្វាយ ខេត្តកណ្តល (ស្លាប់នៅកន្លែងកើហេតុ) សពម្នាក់ស្លាប់នៅមន្ទីរពេទ្យ និងអ្នករបួសស្រាល នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រ ក្បាលពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ 3-A 8629 ចតចោលនៅលើចិញ្ចើមផ្លូវជាតិលេខ១ ខណៈពេលដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែគេឃើញមានយុវជន៣នាក់ បានជិះម៉ូតូម៉ាកប៊ីតមួយគ្រឿង ពណ៌សពាក់ផ្លាកលេខ កណ្តាល1-AM 1684 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន បានទៅបុកពីក្រោយរថយន្តកុងតឺន័រ ពេញទំហឹងបណ្តាលឲ្យយុវជនម្នាក់ បែកខួរស្លាប់នៅកន្លែងកើតហេតុភ្លាមៗ និងម្នាក់ទៀតស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ។ ដែលសំណាងល្អ យុវជនដែលរួមដំណើរ ជាមួយម្នាក់ទៀតរងរបួសស្រាល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងផ្នែកជំនាញចរាចរណ៍ បានចុះមកដល់ធ្វើការវាស់វែង យកម៉ូតូនិងរថយន្ត ទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកគៀនស្វាយ ខេត្តកណ្ដាលខេត្ត បន្ទាប់មកធ្វើកំណត់ហេតុប្រគល់សព ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖ សា មេត

×