Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តLexus RX300 បើកទៅបុករថយន្តកំពុងបើកឆ្លងផ្លូវ សង១៥០ដុល្លារ បញ្ចប់រឿង

ភ្នំពេញ ÷ រថយន្តLexus RX300 មួយគ្រឿង បើកបរក្នុងល្បឿនលឿន ដល់ផ្លូវបំបែកជា៤មិនប្រយ័ត្ន បានជ្រុលទៅបុករថយន្តព្រូស កំពុងតែបើកឆ្លងផ្លូវចំពាក់កណ្តាលទ្វារខាងស្តាំ ពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ១៩៩ កែងនឹងផ្លូវ ៣១០ ចំណុចជាប់នឹងក្រុមហ៊ុនដឹកទំនិញវីរៈប៊ុនថាំ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង
រាជធានីភ្នំពេញ។

យោងតាមប្រភពពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុគាត់បានឃើញ រថយន្តម៉ាកព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ2-BF 9148 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយស្ត្រីម្នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវ ៣១០ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តម៉ាក Lexus RX300 មួយគ្រឿងទៀតពណ៌ស្ករពាក់ផ្លាកលេខ ភ្នំពេញ 2-Q 7712 បើកបរតាមតាមបណ្តោយផ្លូវ១៩៩ ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនបានជ្រុលទៅបុក រថយន្តព្រូសចំពាក់កណ្តាលទ្វារខាងស្តាំ ពេញទំហឹងបណ្តាលឲ្យខូចខាតមួយចំហៀងយ៉ាងដំណំ ចំណែកឯតៃកុងរថយន្តបង្ក នៅកន្លែងកើតហេតុ រង់ចាំការដោះស្រាយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចឱ្យភាគីទាំងសងខាង សម្របសម្រួលគ្នាដោយភាគីខាងរថយន្តបង្ក មិនចង់វែងឆ្ងាយ ក៏ព្រមសងជាសំណង ទៅលើរថយន្តម៉ាកព្រូស១៥០ដុល្លារ បញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដងទៅ៕ រក្សាសិទ្ធិដោយ៖ សា មេត

×