Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញទីផ្សារអចលនទ្រព្យ មានសុទិដ្ឋិនិយមថា ស្ថានភាពទីផ្សារទិញលក់អចលនទ្រព្យ នឹងងើបឡើងវិញបណ្តើរៗ

ភ្នំពេញ ៖ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា មានសុទិដ្ឋិនិយមថា ស្ថានភាពទីផ្សារទិញលក់អចលនទ្រព្យ នឹងងើបឡើងវិញបណ្តើរៗ នាពេលខាងមុខនេះ នៅពេលវ៉ាក់សាំងការពារជំងឺកូវីដ១៩ ត្រូវបានប្រើប្រាស់ទូលំទូលាយ និងចាក់ជូនប្រជាពលរដ្ឋគ្រប់រូប។

អ្នកជំនាញវិស័យអចលនទ្រព្យរូបនេះអះអាងថា បើទោះបីជាសកម្មភាពទិញលក់អចលនទ្រព្យស្ងាត់បន្តិចមែន ប៉ុន្តែតម្លៃផ្ទះ និងដីធ្លីមិនធ្លាក់ថ្លៃនោះទេ។
តម្លៃអចលនទ្រព្យនៅតំបន់ដែលមានសក្តានុពលនៅរក្សារតម្លៃថ្លៃដ៏ដែល បើទោះបីជាការរាតត្បាតកូវីដ១៩ បានបង្កឱ្យ មានការធ្លាក់ចុះនៃអំណាចទិញនៅក្នុងទីផ្សារអចលនទ្រព្យ ប៉ុន្តែអ្នកវិនិយោគ ក៏ដូចជា អ្នកជំនាញជឿថា នេះគ្រាន់តែជា ការបណ្តោះអាសន្នប៉ុណ្ណោះ ហើយកំពុងបង្កើតក្តីសង្ឃឹមរបស់ពួកគេលើការ ស្ទុះងើបឡើងវិញនៅពេលវីរុសនេះ ស្ថិតក្រោម ការគ្រប់គ្រង។

អ្នកវិនិយោគវិស័យអចលនទ្រព្យនៅកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ននេះ ពួកគេបាន និងកំពុងវិនិយោគនៅលើ គម្រោងសាង សង់បុរីលំនៅឋាន លក់ជូនដល់អតិថិជន បើទោះបីជាពេលនេះស្ថានភាពជំងឺកូវីដ១៩ នៅបន្តរាលដាល ក៏ដោយក្តី ប៉ុន្តែយើង នៅតែមានទំនុកចិត្តចំពោះសេដ្ឋកិច្ចរបស់កម្ពុជា ដែលរំពឹងថា នឹងងើបឡើងវិញ ក្នុងពេលមេរោគនេះត្រូវគ្រប់គ្រងបាន។
គិតមកទល់នឹងពេលនេះ ប្រជាពលរដ្ឋកម្ពុជា ប្រមាណជាង ៤០ភាគរយ បានទទួលការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ នៃចំនួន ប្រជាជនគោលដៅប្រមាណ ១០លាននាក់នៅទូទាំងប្រទេស។ រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាថា នឹងសម្រេចការចាក់វ៉ាក់សាំង ឲ្យដល់គោលដៅយ៉ាងយូរបំផុតនៅត្រឹមដើមឆ្នាំ ២០២២ខាងមុខនេះ។

គួរបញ្ជាក់ថា អ្នកជំនាញទីផ្សារអចលនទ្រព្យ មើលឃើញថា មានការធ្លាក់ចុះនៃអំណាចទិញ គឺវិនិយោគិន ត្រូវ មានការប្រុងប្រយ័ត្នខ្ពស់៕
រក្សាសិទ្ធិដោយ៖CEN

×