Thursday, May 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្តពេក ! ព្រះសង្ឃមួយអង្គចេញមុខរិះគន់គណសង្ឃទាំងមូល រកសង្ឃធ្វើទីប្រឹក្សាមិនបាន បែរជាយក…

ភ្នំពេញ ៖ ប្រិយមិតបានដឹងហើយ កាលពីពេលថ្មីៗ គូ្រអនឡាញមានរហ្សនាម «គ្រូមហាជ័យ» ដែលតែងតែជាផ្ទាំងស៊ីបនៃការរិះគន់របស់មហាជន និងអ្នកលក់ឡេដ៏ល្បីឈ្មោះដែលមានងារជាជំទាវ ឧកញ៉ា ម៉ែរួយ ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់ ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា។

តែទោះយ៉ាងណា ក្រោយពីបានឃើញអ្នកទាំងពីរ បានផុសនៅលើផេករបស់ខ្លួនបង្ហាញ ពីមោទនភាពនៃការតែងតាំងដ៏ខ្ពង់ខ្ពស់នេះ ឃើញថា មហាជនពិតជាមានការហួសចិត្តខ្លាំងបំផុត ព្រោះតែមិននឹកស្មានថា ត្រឹមបុគ្គលលក់តាមអនឡាញ ឬ អះអាងថាខ្លួនជាគ្រូមហាជោគមហាជ័យ ដែលតែងចេញលើកតម្កើងខ្លួនមានប្ញទី្ធបារមីខ្លាំងពូកែ ហាក់មិនសមទំនងទាល់តែសោះ បែរក្លាយជាទីប្រឹក្សាសម្តេចសង្ឃប្រចាំប្រទេស ទៅជាអុីចឹងអស់ទៅ។

ជាក់ស្តែង ព្រះសង្ឃមួយអង្គដែលមានគណនីហ្វេសប៊ុកឈ្មោះថា «Ek Sam» ព្រោះតែហួសចិត្តជាខ្លាំងពេក ក៏បានចេញមុខមានសង្ឃដីការរិះគន់យ៉ាងចាស់ៗដៃបែបនេះថា៖ «ហ៊ឺ! ស្រុកខ្ញុំកើតជម្ងឺមហារីកដំណាក់កាលចុងក្រោយប្រាកដណាស់ឬ? អាត្មាអញ! ដេកគិត ដើរគិត អង្គុយគិត ជុះគិតនៅតែមិនយល់ អាម៉េចបានគណសង្ឃធម្មយុត្តិមួយទាំងមូល រកព្រះសង្ឃធ្វើទីប្រឹក្សាមិនបាន បែរជាយកអ្នកលក់ឡេនិងគ្រូមហាជោគនេះមកធ្វើទីប្រឹក្សាវិញ? គិតទៅសម្បត្តិត្រឹមអ្នកលក់ឡេអនឡាញ និងទស្សទាយជោគជាំក៏អាចក្លាយជាទីប្រឹក្សាស្តេចសង្ឃស្រុកខ្មែរបាន រឿងអីដែលធម៌ព្រះពុទ្ធមិនរលាយ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×