Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូតប្រទេសឥណ្ឌា ទស្សនកិច្ចតំបន់សហគមន៍ទេសចរណ៍ទួលព័ន្ធតាឡី (បឹងស្នេហ៍) ដែលមានសក្ដានុពលធម្មជាតិ និងសម្បូរសត្វស្លាបជាច្រើនប្រភេទ

ព្រៃវែង៖ ក្នុងឱកាសនៃការសម្ដែងការគួរសមនាពេលកន្លងមកនោះ ឯកឧត្ដមរដ្ឋមន្ត្រីក៏លើកឡើងថា សហគមន៍ទេសចរណ៍ ទួលពាន់តាឡី(បឹងស្នេហ៍)នេះមានសក្តានុពលច្រើនក្នុងការអភិវឌ្ឍន៍ ហេតុដូច្នេះ លោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូត បានអញ្ជើញមកទីនេះ ក្នុងគោលបំណង ដើម្បីពិនិត្យមើលសក្តានុពល នៅទួលពាន់តាឡី(បឹងស្នេហ៍) ជាពិសេសតាមការបង្ហាញរបស់ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។ សហគមន៍ទួលព័ន្ធតាឡី (បឹងស្នេហ៍) ដែលមានសក្ដានុពលធម្មជាតិ និងសម្បូរសត្វស្លាបជាច្រើនប្រភេទ ជាពិសេសប្រភេទសត្វស្លាបកម្រ ដែលបានកំពុងបន្តពូជ ពង កូន រាប់ម៉ឺនក្បាលនៅតាមព្រៃលិចទឹក និងព្រៃល្បោះជាដើម។

នៅរសៀលថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូតប្រទេសឥណ្ឌាប្រចាំកម្ពុជា រួមទាំងគណៈប្រតិភូរបស់ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់សហគមន៍ទេសចរណ៍ទួលព័ន្ធតាឡី (បឹងស្នេហ៍) ខេត្តព្រៃវែង អមដំណើរ ដោយ លោក សំ ប៊ុណ្ណារិន អភិបាលរងខេត្តព្រៃវែង ព្រមទាំង កងកំលាំងទាំងបី មន្ទីរពាក់ព័ន្ធ ជាច្រើនរូប។

ក្នុងឱកាសនៃការអញ្ជើញទស្សនកិច្ច នៅតំបន់សហគមន៍ទេសចរណ៍ទូពាន់តាឡី(បឹងស្នេហ៍)នេះ លោកជំទាវ Devyani Khobragade ឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា៖ អញ្ជើញមកនេះគឺក្នុងគោលបំណង ដើម្បីពិនិត្យមើលសក្តានុពល នៅទួលពាន់តាឡី(បឹងស្នេហ៍) ជាពិសេសតាមការបង្ហាញរបស់ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងឱកាសនៃការសម្ដែងការគួរសមនាពេលកន្លងមកនោះ ឯកឧត្ដមរដ្ឋមន្ត្រីក៏លើកឡើងថាសហគមន៍ទេសចរណ៍ ទួលពាន់តាឡី(បឹងស្នេហ៍)នេះមានសក្តានុពលច្រើនក្នុងការអភិវឌ្ឍន៍។

លោកជំទាវឯកអគ្គរដ្ឋទូត បានបន្តថា ការអញ្ជើញមកនេះគឺជាការទស្សនកិច្ចផង និងជាការលទ្ធភាព ក្នុងការជួយអភិវឌ្ឍសហគមន៍ និងក្នុងគម្រោងយើងហៅថា(Q I P ) តាមរយៈកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន ដូចជាការជួយសាងសង់ចំណតទូកខ្នាតតូចមួយនៅកន្លែងដែលទូកចត នឹងមកដល់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ ដែលគាត់ចង់មកទស្សនានៅទួលព័ន្ទតាឡីនេះ ងាយស្រួលក្នុងការធ្វើដំណើរទៅទីទួលនោះ។

ទាំងនេះធ្វើឱ្យតំបន់នេះកាន់តែមានភាពទាក់ទាញខ្លាំងដល់ភ្ញៀវទេសចរ ក្នុងការអញ្ជើញមកទស្សនា នៅតំបន់នេះ កាន់តែច្រើនឡើងតាម ការជំរុញ និងបង្ហាញរបស់ក្រសួងទេសចរណ៍នោះផងដែរ។

លោកជំទាវឯកអគ្គរដ្ឋទូត បានបន្តទៀតថា៖ លោកជំទាវពិតជាស្រឡាញ់នៅសក្តានុពលធម្មជាតិនៅទីនេះ ជាពិសេសការថែរក្សាសក្តានុពលនោះ ជាលក្ខណៈនៅបរិសុទ្ធ ធម្មជាតិ ហើយ និងមានការគ្រប់គ្រងបានល្អ ហើយក្នុងនោះលោកជំទាវ ឯកអគ្គរដ្ឋទូត បានកំពុងតែអនុវត្តនូវគម្រោងមួយចំនួន ហើយគម្រោងទាំងនោះមិនទាន់មានគម្រោងណាមួយ នៅខេត្តព្រៃវែងនោះទេដូច្នេះលោកជំទាវ ឯកអគ្គរដ្ឋទូត ចាប់អារម្មណ៍ពីគោលដៅនេះ ខ្លាំងមែនទែនហើយលោកជំទាវសង្ឃឹមថា គម្រោងមួយនេះនឹងធ្វើឲ្យតំបន់នេះ មានសក្តានុពលកាន់តែខ្លាំងសម្រាប់បងប្អូនប្រជាពលរដ្ឋនៅតំបន់នេះ។

លោកជំទាវ ឯកអគ្គរដ្ឋទូត សូមអរគុណដល់អាជ្ញាធរខេត្ត រួមទាំងសហគមន៍ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ រាក់ទាក់បំផុត សម្រាប់លោកជំទាវ ដែលបានអញ្ជើញមកតំបន់សហគមន៍ ទួលពាន់តាឡី (បឹងស្នេហ៍) នៅក្នុងទឹកដីនៃខេត្តព្រៃវែងនេះ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×