Saturday, June 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្អាតហើយចិត្តល្អទៀត ! ឃើញកូននេនរំអុកទិញនេះទិញនោះ តែលោកបងខ្លួនអត់បច្ច័យ បងស្រីចិត្តល្អ ក៏បានធ្វើរឿងដ៏ប្រពៃនេះ…

ភ្នំពេញ ៖ ពិតណាស់ មនុស្សភាគច្រើនតែងតែគិតថា ការធ្វើបុណ្យច្រើន គឺរមែងទទួលបានបុណ្យច្រើន រីឯធ្វើបុណ្យតិច គឺទទួលបានបុណ្យតិច។ ហើយការយល់ឃើញនេះ ក៏បានក្លាយជាវប្បធម៌នៃការគិតនៅក្នុងសង្គមខ្មែរទៅហើយ។ តែយ៉ាងណា បើតាមគិតទៅ ការធ្វើបុណ្យច្រើនបានបុណ្យច្រើន ឬធ្វើបុណ្យតិចបានបុណ្យតិច គឺមិនអាស្រ័យទៅលើសកម្មភាពនៃការលះបង់ទ្រព្យសម្បត្តិខាងក្រៅច្រើន ឬ តិចនោះទេ ប៉ុន្តែ អ្វីដែលសំខាន់នោះ គឺវាអាស្រ័យទៅលើចេតនា និងទឹកចិត្តជ្រះថ្លាដ៏បរិសុទ្ធរបស់អ្នកប៉ុណ្ណោះឯង។

យ៉ាងណាមិញ ដូចជាស្រ្តីម្នាក់ដែលស្អាតទាំងរូប ស្អាតទាំងទឹកចិត្ត បានសម្តែងនូវក្តីត្រេកអរ និងរំភើបចិត្តចំពោះខ្លួនឯងជាខ្លាំង បន្ទាប់ពីបានធ្វើបុណ្យដាក់ទានចំពោះកូនននេនមួយអង្គ ដែលចង់ទិញរបស់របរនំចំណីឆាន់ តែលោកបងរបស់ខ្លួនមិនមានបច្ច័យ ហើយឃើញស្រណោះខ្លាំងពេក អ្នកនាងក៏បានទិញប្រគេន ធ្វើឲ្យកូននេនអររំភើបឡើងរំជួលចិត្ត តែក៏មិនហ៊ានយកច្រើនដែរ ព្រោះខ្លាចអស់លុយមីងច្រើន។

នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ សុជាតា មុទិតា បានសរសេររៀបរាប់ថា៖ «ល្ងាចនេះខ្ញុំចូលផ្សារទំនើបនៅតាខ្មៅ រកទិញរបស់ហូបឱ្យកូនៗ ចៃដន្យខ្ញុំបានឃើញកូននេន កំពុងតែរំអុកទារលោកបងទិញនេះទិញនោះ លោកបងខ្សឹបតិចៗថាអាត្មាអត់បច្ច័យទេ យកតែទឹកដោះគោនេះបានហើយ។ ខ្ញុំលបតាមលួចស្ដាប់រហូត ក្រោយមកខ្ញុំក៏ទូលលោកថា កូននេនពេលនេះកូននេនតូចអាចរើសយកអ្វីក៏បានដែរនៅក្នុងផ្សារនេះ យកឱ្យច្រើនៗទុកឆាន់ឱ្យបានយូរ ករុណាប្រគេន ។

អ្នកនាងបន្តថា កូននេនតូចឆ្លាតណាស់ ញញឹមហើយនិមន្តរកកន្លែងនំនិងទឹកដោះគោ ប៉ុន្តែមិនហ៊ានយកច្រើនទេ ថាខ្លាចខ្ញុំអស់លុយច្រើន ទាល់តែខ្ញុំអង្វរ ហើយខ្ញុំជួយរើសដាក់ឱ្យ កូននេនញញឹមរហូត ឯខ្ញុំវិញសប្បាយចិត្តជាងលោកទៅទៀត បើកឡានពីតាខ្មៅមកដល់ភូមិផ្កាត្រកួនខ្ញុំញញឹមម្នាក់ឯងរហូត សើច»។

ជាមួយគ្នានេះផងដែរ ក្រោយពីបានឃើញនូវទឹកចិត្តដ៏ជ្រះថ្លាមួយនេះ ធ្វើឲ្យបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន ក៏បានបង្ហាញនូវអារម្មណ៍រំភើបផងដែរថា៖ «អានិសង្សបានទទួលភ្លាមៗណាញោម, សាធុ សាធុ សាធុ ពិតជាមានសទ្ធាជ្រះថ្លាល្អណាស់បង! សូមអរគុណជាពន្លឹក, ប្រពៃណាស់ក្មួយស្រីសំណព្វចិត្ត អីក៏ត្រូវចិត្តអីម្លេះ, បងស្រីស្អាតហើយចិត្តល្អថែមទៀត ជាតិហ្នឹងស្អាតយកទៅណាមិនអស់ហើយ តើជាតិក្រោយៗទៀតយកស្អាតទៅអស់ទៀតន៎»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×