Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនខិលខូចយកឈ្មោះ និងរូបថតលោកហ៊ុន ម៉ានី ទៅបង្កើតគណនី facebook ក្លែងក្លាយ

ភ្នំពេញ ៖ លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បានបញ្ជាក់អំពីជនខិលខូចមួយចំនួន បានយករូបថតរបស់លោក និងឈ្មោះរបស់លោកទៅបង្កើតគណនី facebook ក្លែងក្លាយ។

ជាមួយគ្នានេះ លោកហ៊ុន ម៉ានី សូមសាធារណៈជនទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ ក្នុងករណីដែលជនល្មើស ប្រើប្រាស់គណនីនេះក្នុងបំណងទុច្ចរិតណាមួយ។

លោកហ៊ុន ម៉ានី បានសរសេរលើហ្វេសប៊ុកផ្លូវការថា “ខ្ញុំសូមគោរពជម្រាបជូនសាធារណៈជនទាំងអស់មេត្តាជ្រាបថា គណនី ដូចដែលមានឈ្មោះ និងរូបខាងក្រោមនេះ មិនមែនជាគណនីរបស់ខ្ញុំឡើយ។ ក្នុងន័យនេះ សូមសាធារណៈជនទាំងអស់ មេត្តាប្រុងប្រយ័ត្នខ្ពស់ ក្នុងករណី ដែលជនល្មើស ប្រើប្រាស់គណនីនេះក្នុងបំណងទុច្ចរិតណាមួយ”៕ រក្សាសិទ្ធិដោយ: ចេស្តារ

×