Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពុទ្ធោ ! បន្ទាយមានជ័យ មានអ្នកស្លាប់ដោយសារកូវីដ១៩ កើនឡើងដល់ ៣១ នាក់ និងអ្នកឆ្លងសរុបរហូតដល់ទៅ….

បន្ទាយមានជ័យ ៖ យោងតាមផេកហ្វេសប៊ុកវិទ្យុជាតិ ៩៤ មេហ្កាហឺត បានចុះផ្សាយរបាយការណ៍ ដែលទទួលបានពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ឲ្យដឹងថា ចាប់តាំងពីមានព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ គិតរហូតមកដល់យប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០២១នេះ ខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់ដោយសារជម្ងឺកូវីដ-១៩ សរុប ចំនួន ៣១នាក់ នឹងមានអ្នកវិជ្ជមានសរុបទូទាំងខេត្តចំនួនសរុប ៤.២៣៨នាក់/ស្រី២.០៩៨នាក់។

ទន្ទឹមជាមួយគ្នានឹងការរកឃេីញករណីឆ្លងថ្មី នឹងស្លាប់នោះដែរ ក៏មានអ្នកជាសះស្បេីយចំនួនសរុប ចំនួន៣.៨៦៨នាក់/ស្រី១.៨៩៣នាក់។ ក្នុងចំណោមអ្នកស្លាប់ស្លាប់ ៣១នាក់/ស្រី១៦នាក់ (ជនជាតិខ្មែរ២៦នាក់/ ស្រី១៤នាក់, ឥណ្ឌូនេស៊ី៣នាក់/ ស្រីម្នាក់ និងថៃ២នាក់/​ស្រីម្នាក់)។

គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសនៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ នេះថា ក្រសួងបានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ថ្មី ចំនួន ៩៤៨ នាក់ បន្ថែមទៀត ដោយក្នុងនោះ ឆ្លងសហគមន៍ ៩០៤ នាក់ និងនាំចូល ៤៤ នាក់ ខណៈជាសះស្បើយ ៦១៥ នាក់ និងស្លាប់ថ្មី ៣៦ នាក់។ ហេតុនេះ នាំឲ្យចំនួនករណីឆ្លងជំងឺកូវីដសរុបកើនឡើង ៥៣២៩៨ នាក់ និងជាសះស្បើយសរុប ៤៩១២៣ នាក់ និងស្លាប់សរុប ៦៩៦ នាក់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×