Thursday, May 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយឃើញសភាពសត្វតោស្គមស្គាំង រស់ដូចអ្នកទោស ស្រាប់តែឯកឧត្តម ហ៊ុន ជា ដាក់ប៉ុន្មានម៉ាត់កប់ៗ និងទទួចសុំធ្វើរឿងមួយនេះ…

ខេត្តកំពត ៖ ប្រិយមិត្ត និងមហាជន ពិតជាបានឃើញ និងក៏ដូចសម្តែងនូវក្តីអាណិតរួចហើយ ចំពោះទិដ្ឋភាពដ៏គួរឲ្យខ្លោចចិត្តមួយដែលប្រជាពលរដ្ឋម្នាក់ បានបង្ហោះឲ្យឃើញសត្វតោ១ក្បាល កំពុងស្ថិតក្នុងសភាពស្គមស្គាំងទ្រុឌទ្រោមសុខភាពជាខ្លាំង នៅក្នុងទ្រុងប៉ុន្មានម៉ែត្រ៤ជ្រុង និងសត្វដទៃទៀត ក៏ត្រូវរស់នៅដូចអ្នកទោសក្នុងទ្រុងដ៏តូចៗចម្អៀតផងដែរ ស្ថិតនៅសួនសត្វទឹកធ្លាក់តា ដា ខេត្តកំពត។

នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Savra Norng បានបង្ហោះនូវរូបភាពដ៏សែនអាសូរ និងភ្ជាប់សារសរសេរជាភាសាអង់គ្លេសថា «This lion and others animal are in very bad condition but no one speak out for them it’s at Kompot zoo ជ្រោះតាដា pls Help to share and helping them getting out from this hell»។ ដែលប្រែជាភាសាខ្មែរថា៖ «តោ និងសត្វដទែទៀត គឺកំពុងរស់នៅក្នុងស្ថានភាពដ៏អាក្រក់ ប៉ុន្តែគ្មាននរណាម្នាក់និយាយពីរឿងនេះនោះទេ ពួកវាកំពុងរស់នៅសួនសត្វជ្រោះតាដា សូមជួយចែករំលែក និងជួយពួកវាឱ្យបានចេញពីឋាននរកនេះផង»។

តែយ៉ាងណាមិញ ក្រោយរូបភាពទាំងនេះ ត្រូវបានចែករំលែកយ៉ាងច្រើនរួចមក ឃើញថា នៅពេលនេះសូម្បីតែ ឯកឧត្តម ហ៊ុន ជា ដែលជាក្មួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកតែងជួយដល់អ្នកក្រីក្រ និងជាពិសេសគឺចេញមុខឈឺឆ្នាល ទាក់ទងទៅនិងបញ្ហារឿងរ៉ាវអយុត្តិធម៌ផ្សេងៗ​ នៅក្នុងសង្គម ក៏បានចាប់អារម្មណ៍ចំពោះករណីនេះជាខ្លាំងផងដែរ។

ក្នុងនោះ ឯកឧត្តម ហ៊ុន ជា ដែលក៏ត្រូវបានដឹងថាជាអ្នកស្រឡាញ់សត្វម្នាក់ផងដែរ បានមានមតិលើកឡើង ដាក់ទៅកាន់អ្នកគ្រប់គ្រង សត្វព្រៃនៅទីនោះ រាងធ្ងន់ៗថា៖ « ទ្រុងឯងធំម្ល៉េះ? មួយថ្ងៃៗ ឯងដើរបានប៉ុន្មានម៉ែត្រដែរ? ពិតជាមើលថែបានស្គមល្អមែនៗ ហើយម្លប់ត្រជាក់ល្អទៀត»។ ហើយដោយក្តីអាណិតខ្លាំងពេក លោកក៏បាននិយាយថា៖ «ឲ្យវាមកខ្ញុំមក ធានាថាឲ្យវាស៊ីឆ្ងាញ់ ហើយឆ្អែតធាត់ ហើយ មើលថែសុខភាពវាឲ្យបានល្អ, ឲ្យគេសុំច្បាប់ចិញ្ចឹមទៅវាមានសុខភាពល្អ ហើយស៊ីឆ្ងាញ់និងមានអាយុវែងជាងបាទ ! គ្មានជំនាញ តែចង់ធ្វើចឹ ង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×