ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ CEN ឲ្យដឹងថា រយៈពេល ១៨៤ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣ ខែកកក្កដា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើតឡើង ១២៧៩លើក បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៧២២នាក់ និងរបួសចំនួន ១៨១១នាក់ ក្នុងនោះធ្ងន់ចំនួន ១០៦០នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី៣ ខែកកក្កដា ឆ្នាំ២០២១ បានកើតឡើងចំនួន ៦លើក ស្លាប់ ២នាក់ និងរបួសចំនួន ៨នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ៦នាក់ និងស្រាលចំនួន ២នាក់។
អ្នកនាំពាក្យបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ១៨៤ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ១០៨២៣៩គ្រឿង ក្នុងនោះម៉ូតូចំនួន ៧៩៥៧៤គ្រឿង និងរថយន្តចំនួន ២៨៦៦៥គ្រឿង ក្នុងនោះរថយន្តតូច ២២១៧៥គ្រឿង និងធំ ៦៤៩០គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ




