Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ស្រវឹងស្រា បើកម៉ូតូពុំមានភ្លើងបំភ្លឺផ្លូវ បុកអ្នកដើរ រងរបួសធ្ងន់ស្រាល០២នាក់ នៅស្រុកគីរីសាគរ

ខេត្តកោះកុង​៖​ មានករណីគ្រោះចរាចរណ៍ផ្លូវគោក បង្កឡើងដោយម៉ូតូនិងអ្នកថ្មើរជើង ដោយបុុរសម្នាក់ស្រវឹងស្រាជោកជាំ បើកម៉ូតូដោយពុំមានភ្លើងបំភ្លឺផ្លូវ បុកអ្នកដើរ បណ្តាលឲ្យរបួសធ្ងន់ស្រាលចំនួន០២នាក់ នៅត្រង់ចំណុចខាងលិចផ្លូវបំបែក ចូលការិយាល័យសុរិយោដី តាមបណ្តោយវិថីសាយភូថង ស្ថិតក្នុងភូមិកៀនក្រឡាញ់ ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង កាលពីថ្ងៃសៅរ៍ទី០៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២០និង៥នាទី។

ជនបង្កឈ្មោះ អាន ផុននី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង មុខរបរមិនពិតប្រាកដ បើកបរម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅគ្មានផ្លាកលេខគ្មានភ្លើងបំភ្លឺផ្លូវ បើកបរពីលិចទៅកើត ក្នុងស្ថានភាពស្រវឹង ដល់កន្លែងកើតហេតុ បានបុកអ្នកថ្មើរជើងឆ្លងផ្លូវពីជើងទៅត្បូង របួសក្បាលផ្នែកក្រោយខាងឆ្វេង។

ជនរងគ្រោះឈ្មោះទិន ពៅ ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិព្រិច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត របួសធ្ងន់បាក់ស្មងជើងខាងស្តាំ ជនរងគ្រោះត្រូវបានបងប្អូន យកទៅព្យាបាល នៅពេទ្យខេត្តកំពត ដឹកតាមរថយន្តឈ្នួល។​ បច្ចុប្បន្ន ម៉ូតូ សមត្ថកិច្ចយើង បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាល រង់ចាំធ្វើការដោះស្រាយ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×