Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃ្លាំងស្តុកប្រេង ត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង បង្កឡើងដោយទុស្សេខ្សែភ្លើង

កណ្តាល​ ÷ អគ្គិភ័យបានលេបត្របាក់ឃ្លាំងស្តុកប្រេង យ៉ាងសន្ធោសន្ធៅអស់ស្ទើរទាំងស្រុង ករណីនេះ បង្កឡើងដោយឆ្លងចរន្តអគ្គិសនី ទុស្សេខ្សែភ្លើងចេញពីក្នុងឃ្លាំង ។ ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះដែរ បានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១B ក្នុងភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

យោងតាមការបញ្ជាក់ពីលោកពូម្នាក់ ដែលរូបគាត់ជាអ្នកមើលការខុសត្រូវ នៅក្នុងឃ្លាំងស្តុកប្រេង សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ដំបូងឡើយរូបគាត់ និងកម្មករ៤ទៅ៥នាក់ទៀត កំពុងតែធ្វើការនៅខាងក្នុងឃ្លាំងប្រេង កន្លែងកើតហេតុខាងលើនោះ បន្ទាប់មកស្រាប់តែឮសូរឆ្លងចរន្តអគ្គិសនីទុស្សេ ខ្សែភ្លើងចេញពីក្នុងឃ្លាំង ឡើងអណ្តាលភ្លើងចេញមកយ៉ាងសន្ធោសន្ធៅ ពួកគាត់ក៏បានទាញបំពង់ពន្លត់អគ្គិភ័យអស់ជាច្រើនបំពង់ ជួយទប់ស្កាត់ បន្ទាប់មកគាត់ក៏បានរាយការណ៍ ទៅសមត្ថកិច្ចឲ្យសុំរថយន្តពន្លត់អគ្គិភ័យជាបន្ទាន់។

ក្រោយពីខាងកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យ ទទួលបានដំណឹងថា មានអគ្គិភ័យឆាបឆេះឃ្លាំងស្តុកប្រេង ដ៏ធំក៏បានចេញរថយន្តពន្លត់ អគ្គិភ័យជាច្រើនគ្រឿង ដើម្បីចុះមកជួយបាញ់ពន្លត់ភ្លាមៗ ហើយនៅក្នុងករណីគ្រោះអគ្គិភ័យនេះដែរ ក៏ឃើញមានវត្តមានលោកស្នងការខេត្តកណ្ដាលឈឿន សុខចិត្ត ចុះមកពិនិត្យទីតាំងកន្លែងកើតហេតុនោះផងដែរ។

ក្រោយពេលបាញ់ពន្លត់ឃើញថា មានរថយន្តពន្លត់អគ្គិភ័យ ចុះមកជួយអន្តរាគមន៍ បាញ់ពន្លត់ជាច្រើនគ្រឿង ។ មិនមានអ្នកស្លាប់ មិនមានអ្នករបួស រងការខូចខាតតែសម្ភារ នៅក្នុង ឃ្លាំងស្ទើរទាំងស្រុង៕ រក្សាសិទ្ធិដោយ៖ សា មេត

×