Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចត្រៀមបញ្ជូនខ្លួនយុវជនអាយុ១៦ឆ្នាំសង្ស័យ រំលោភក្មេងស្រី អាយុ៥ឆ្នាំទៅកាន់តុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់

ខេត្តកណ្តាល , ស្រុកស្អាង ៖ ការឃាត់ខ្លួនយុវជនឈ្នោះធឿន ប៊ុនឡុងភេទ ប្រុស អាយុ១៦ឆ្នាំ ធ្វើឡើងដោយកម្លាំងនគរបាលប៉ស្តិ៍រដ្ឋបាលតាលន់ សហការនឹងនគរបាលព្រហ្មទណ្ឌស្រុកស្អាង កាលថ្ងៃ ទី២​ ខែកក្កដា ឆ្នាំ ២០២១ សង្ស័យករណីរំលោភសេពសន្ថវៈ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះកើតឡើងកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៧ និង ០០នាទី នៅចំណុចព្រៃត្រែងមាត់ទន្លេបាសាក់ ស្ថិតក្នុងភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។

កុមារីរងគ្រោះ អាយុ៥ឆ្នាំ ជនជាតិខ្មែរនៅក្នុងបន្ទុកគ្រួសារ មានទីលំនៅស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកជនសង្ស័យ ត្រូវឃាត់ខ្លួនឈ្មោះ ធឿន ប៊ុនឡុង ហៅ ឡឺយ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។

ពីដំបូងជនសង្ស័យបានសភាពថា នៅថ្ងៃកើតហេតុខាងលើ កុមារីរងគ្រោះ និងមិត្តភក្ដិរបស់ខ្លួន បានទៅលេងនៅកន្លែងកើតហេតុ បន្ទាប់មកខ្លួនគេក៏បានទៅលេងជាមួយ ហើយបានចាប់បីជន រងគ្រោះយកទៅស្រាតខោ រួចធ្វើការរំលោភជនរងគ្រោះនៅចំណុចព្រៃត្រែងមាត់ទន្លេបាសាក់ ស្ថិតក្នុងភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។

ក្រោយពីទទួលបានពាក្យបណ្ដឹង ពីគ្រួសារកុមារីរងគ្រោះភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលន់ បានចុះទៅដល់ផ្ទះរបស់ជនសង្ស័យ ហើយបាននាំខ្លួនជនសង្ស័យមកធ្វើការសាកសួរ ។

តែក្រោយមក នៅចំពោះមុខសមត្ថកិច្ចនគរបាលអធិការដ្ឋានស្រុកស្អាង ជនសង្ស័យបែរជាឆ្លើយថា ខ្លួនមិនបានរំលោភជនរងគ្រោះនោះទេ គ្រាន់តែគេយកម្រាមដៃចង្អុលខាងឆ្វេង ធ្វើសកម្មភាពលើប្រដាប់ភេទរបស់ជន រងគ្រោះបណ្តាលឲ្យចេញឈាមតែប៉ុណ្ណោះ ។

បច្ចុប្បន្នជនសង្ស័យ បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាល ចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយៈCEN

×