Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យម្ចាស់តោ យកតោ ទៅចិញ្ចឹមនៅផ្ទះវិញ

ភ្នំពេញ ៖ នៅទីបំផុតសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុញ្ញាតឲ្យម្ចាស់សត្វតោ យកតោទៅចិញ្ចឹមនៅផ្ទះវិញ ប៉ុន្តែត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាព មនុស្សក្នុងផ្ទះនិងអ្នករស់នៅជិតខាង។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា “ក្រោយក្តាប់បានរឿងសត្វតោ។ ល្ងាចនេះខ្ញុំបានពិភាក្សា ជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបានឯកភាពគ្នាថា អនុញ្ញាតឱ្យម្ចាស់ យកទៅចិញ្ចឹមវិញ ក្នុងលក្ខខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាព ទាំងមនុស្ស ក្នុងផ្ទះនិងអ្នករស់ នៅជិតខាង។ អរគុណបងប្អូនជនរួមជាតិ ទាំងក្នុងនិងក្រៅប្រទេស ដែលបានផ្តល់យោបល់ និងអាណិតដល់សត្វតោ”៕ រក្សាសិទ្ធិដោយ៖ចេស្តារ

×