Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិស្បែកខ្មៅវិជ្ជមានជំងឺកូវីដ-១៩ ព្យាយាមគេចវេស ត្រូវកម្លាំងប៉េអឹម បង្ខំឲ្យឡើងរថយន្ត ដើម្បីយកទៅធ្វើការព្យាបាល

ភ្នំពេញ ៖ បុរសជនជាតិស្បែកខ្មៅម្នាក់ឈ្មោះ Eberechi ogwuie ភេទប្រុស អាយុ៤៥ឆ្នាំ រឹងទទឹង និងព្យាយាមគេចវេស មិនព្រមទៅទទួលការព្យាបាល បន្ទាប់ពីបានតេស្តឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅទីតាំងព្រះវិហារយ៉េស៊ូ ផ្លូវវេងស្រេង ស្ថិតក្នុងភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ កាលពីរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១។

ភ្លាមៗនោះកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ដែលឈរជើងការពារនៅគោលដៅនោះផ្ទាល់ បានរូតរះស្លៀកពាក់សម្លៀកបំពាក់ការពារមេរោគ ទាញយកឧបករណ៍ចាប់ពីចម្ងាយស្វ័យប្រវត្ត សហការជាមួយក្រុមគ្រូពេទ្យក្រសួងសុខាភិបាល ធ្វើការបង្ខំឲ្យបុរសជនជាតិស្បែកខ្មៅ ឲ្យឡើងរថយន្តទៅជាមួយក្រុមគ្រូពេទ្យ ដើម្បីយកទៅធ្វើការព្យាបាល៕ ដោយ: ចេស្តារ

×