Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តដឹកវ៉ាក់សាំងកូវីដ-១៩ ចំនួន ១០គ្រឿង អំណោយ របស់សម្តេចតេជោ ហ៊ុន សែន ផ្ដល់ជូនក្រសួងការពាជាតិ

ភ្នំពេញ ៖ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ប្រគល់រថយន្តដឹកវ៉ាក់សាំងកូវីដ-១៩ ចំនួន ១០ គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជូនទៅក្រសួងការពាជាតិ នៅឃ្លាំងឱសថកណ្តាល (CMS)នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ នេះ។

សូមជម្រាបថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ មាន ៤៥,៣៦% ធៀបជា មួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ។

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស កន្លងទៅ នេះបានប្រគល់អំណោយថេបប្លេត របស់សម្តេចឣគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ភារបរិក្ខារពេទ្យមួយចំនួនទៀត ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងក្នុងខេត្ត ចំនួន៦រួមមាន ខេត្តត្បូងឃ្មុំ កំពង់ចាមព្រៃវែង ស្វាយរៀង ក្រចេះ និងខេត្តមណ្ឌលគិរី៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×