Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីធ្វើការ នៅអគ្គនាយកដ្ឋានវិទ្យុជាតិម្នាក់ មានដី១ដុំតាំងពីឆ្នាំ១៩៧៩ តែមិនអាចសង់ផ្ទះរស់នៅបាន

ភ្នំពេញ ៖ លោកដួង តារា ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងសារនៅលើហ្វេសប៊ុកផ្លូវការ នៅថ្ងៃចន្ទនេះថា ថ្ងៃអាទិត្យនេះ លោក ស៊ូ សុវណ្ណ អាយុ៥៩ឆ្នាំ និងភរិយាបានមកជួបខ្ញុំ ជាមួយលិខិតគោរពសុំអន្តរាគមន៍មក សម្តេចតេជោ មេត្តាជួយផ្តល់យុត្តិធម៌ ជូនគាត់អំពីវិវាទដីធ្លី ដែលមានជនអាថ៌កំបាំងម្នាក់ បានមករារាំងដល់ការសាងសង់ផ្ទះរបស់គាត់ តាមរយៈអាជ្ញាធរ។

លោក ស៊ូ សុវណ្ណ សព្វថ្ងៃបម្រើការងារនៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា។ គាត់បានទទួលដី១ដុំ (៧មx៣០ម) នេះ ហើយបានកាន់កាប់និងអាស្រ័យផលតាំងពីឆ្នាំ ១៩៧៩ មានទីតាំងនៅភូមិចំបក់ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ជាងមួយឆ្នាំកន្លងផុតទៅហើយ គាត់មានបំណងសាងសង់ផ្ទះតូចមួយ ដើម្បីរស់នៅ ហើយបានទិញឥដ្ឋ ស៊ីម៉ងត៍ ដែក…ប៉ុន្តែត្រូវបានអាក់ខានទៅវិញ ដោយមានការរារាំងពីសំណាក់អាជ្ញាធរ តាមការទាមទាររបស់ជនអាថ៌កំបាំងម្នាក់។

ដោយមានបញ្ហារារាំងខាងលើ លោក ស៊ូ សុវណ្ណ បានស្នើសុំទៅមន្ទីរសុរិយោដីខេត្ត ឲ្យចុះមកពិនិត្យទីតាំង និងបានវាស់វែង ដើម្បីរៀបចំប័ណ្ណកម្មសិទ្ធិជូនគាត់ កុំឲ្យមានបញ្ហា។ ប៉ុន្តែក៏ត្រូវបានជនអាថ៌កំបាំងនោះ រារាំងនៅសុរិយោដីស្រុកទៀត។ គាត់ក៏បានទៅទាក់ទងជាមួយអាជ្ញាធរមូលដ្ឋាន ចាប់តាំងពីថ្នាក់ភូមិ ឃុំ ដល់ស្រុក ប៉ុន្តែគេបានឲ្យគាត់រង់ចាំ រហូតមកដល់ពេលនេះ តែមិនទាន់មានចម្លើយនៅឡើយ។

ក្រោយពីបានជួបគាត់ និងបានពិនិត្យឯកសារពាក់ព័ន្ធមួយចំនួនរួចមក ថ្ងៃមិញនេះ ខ្ញុំបានទាក់ទងទៅលោកអភិបាលស្រុកស្វាយជ្រំ ដោយបានបញ្ជូនឯកសារមួយចំនួន រួមជាមួយស្នាមម្រាមដៃ ដែលពលរដ្ឋជាង៥០គ្រួសារ ផ្តិតមេដៃគាំទ្រទទួលស្គាល់ថា លោក ស៊ូ សុវណ្ណ ពិតជាម្ចាស់ដីរស់នៅអាស្រ័យផល តាំងពីឆ្នាំ ១៩៧៩ពិតប្រាកដមែន។ ខ្ញុំសូមអរគុណលោកអភិបាលស្រុកស្វាយជ្រំ ដែលទទួលយកសំណើរបស់ពលរដ្ឋទៅដោះស្រាយ ដើម្បីគាត់បានសាងសង់ផ្ទះ រស់នៅផុតបញ្ហាតទៅទៀត។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើង គ្រប់ទីកន្លែងដោយគ្មានការរើសអើង៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×