Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងពង្រឹងសមត្ថភាពសហគមន៍ចិញ្ចឹមត្រី ក្នុងអាងទឹកធម្មជាតិ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងធានាបាននូវសុវត្ថិភាពស្បៀង

ភ្នំពេញ ៖ សម្រាប់ការអនុវត្តគម្រោង ការពង្រឹងសមត្ថភាពសហគមន៍ចិញ្ចឹមត្រី ក្នុងអាងទឹកធម្មជាតិ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងធានាបាននូវសុវត្ថិភាពស្បៀង នៅថ្ងៃទី០៥ ខែកក្ដដា ឆ្នាំ២០២១នេះ ក្រសួងកសិកម្ម បានបង្ហាញថា ថវិកាសរុបចំនួន ៣៨ម៉ឺន ដុល្លារអាមេរិក នឹងយកមកពង្រឹងគម្រោងនេះ ដែលរដ្ឋបាលជលផលបានទទួលការគាំទ្រហិរញ្ញប្បទានពីកម្មវិធី “ការគាំទ្រសន្តិសុខស្បៀង សម្រាប់ប្រជាជនក្រីក្រ” របស់ក្រសួងកសិកម្ម សហការជាមួយអង្គការ JICA (MAFF/JICA) កំពុងតែអនុវត្ត តាមផែនការ។

គម្រោងនេះសម្រាប់រយៈពេល២ឆ្នាំ (កក្កដា ២០២០ – មិថុនា ២០២២) ក្នុងខេត្តគោលដៅចំនួន៥គឺ៖ ខេត្តកំពង់ចាម កំពង់ធំ ព្រះវិហារ សៀមរាប និងខេត្តបន្ទាយមានជ័យ ដែលគោលបំណងសំខាន់ គឺផ្តល់ការគាំទ្របច្ចេកទេស ក្នុងការកសាងសម្ថតភាពគណៈកម្មការសហគមន៍និងសមាជិកក្រុមប្រឹក្សាឃុំ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសហគមន៍ចិញ្ចឹមត្រី និងកន្លែងអភិរក្សក្នុងអាងទឹកធម្មជាតិ និងការចិញ្ចឹមត្រីក្នុងស្រះជាប់នឹងស្រែ សម្រាប់ការបង្កើនផលស្តុកត្រីក្នុងអាងទឹកធម្មជាតិ បង្កើនសុវត្តិភាពស្បៀង និងផ្តល់អាហារូបត្ថម្ភដល់កសិករក្រីក្រ ព្រមទាំងកាត់បន្ថយភាពងាយរងគ្រោះ នៃការប្រែប្រួលអាកាសធាតុ។
ក្នុងនោះក្រសួងកសិកម្ម រដ្ឋបាលជលផល និងស្ថាប័នជាដៃគូនានាបានជួយ ទៅដល់សហគមន៍កសិករក្នុងគោលដៅខាងលើ ដោយបានបើកវគ្គបណ្ដុះបណ្ដាល ចែកពូជត្រី ជួយរៀបចំពង្រឹងប្រព័ន្ធគ្រប់គ្រង និងបង្កើតកន្លែងអភិរក្ស ក្នុងសហគមន៍ ការគ្រេប់គ្រងសហគមន៍ចិញ្ចឹមត្រី និងអភិរក្សក្នុងអាងទឹកធម្មជាតិ និងបច្ចេកទេសចិញ្ចឹមត្រីក្នុងស្រះជាប់ស្រែ និងចិញ្ចឹមក្នុងប្រឡាយជាដើម។

បើតាមការសន្និដ្ឋាន កសិករចិញ្ចឹមត្រីខ្នាតតូចដែលប្រើទុនតិច រយៈពេលពី៦-៨ខែ ទទួលបានប្រាក់ចំណូល ប្រមាណ១៥០-២៨០ដុល្លារ។ ចំណែកកសិករចិញ្ចឹមត្រីខ្នាតតូចដែលប្រើទុនច្រើន រយៈពេលពី ៨-១០ខែ ទទួលបានប្រាក់ចំណូលពី៤០០-១២០០ដុល្លារ។ តាមផែនការសកម្មភាពកសិករចញ្ចឹមត្រីក្នុងឆ្នាំ២០២០ សរុបចំនួន ៦៣៥គ្រួសារ ដោយគម្រោងបានចងក្រងជា១៥បណ្ដុំកសិករចិញ្ចឹមត្រី ស្មើនឹង៣៥ក្រុម ក្នុងខេត្តគោលដៅទាំង៥ខាងលើនេះ៕ រក្សាសិទ្ធិដោយ៖CEN

×